ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
អង្ក្រងមានមុខងារផ្សេងៗគ្នា! មានមេទ័ព, មេក្អែក, queen និងគិលានុបដ្ឋាយិកា
03, Feb 2023 , 10:04 am        
រូបភាព
សកម្មភាពអង្ក្រងកំពុងជញ្ជូនបំណែកសត្វចង្រឹត។
សកម្មភាពអង្ក្រងកំពុងជញ្ជូនបំណែកសត្វចង្រឹត។
ភ្នំពេញ៖ ក្នុងសម្បុកអង្ក្រងនីមួយៗ ត្រូវបានអ្នកស្រី ខែម ស្រីមុំ អ្នកចិញ្ចឹមអង្ក្រង បញ្ជាក់ថា ពួកវាត្រូវបានបែកចែកតួនាទីដោយឡែកៗពីគ្នា ក្នុងការបន្តពូជ រកចំណី ការពារសម្បុក និងថែរក្សាពង។ ឆ្លងកាត់ការសិក្សាស្រាវជ្រាវ ដើម្បីចិញ្ចឹមអង្ក្រង អ្នកស្រី ខែម ស្រីមុំ ប្រាប់ថា អង្ក្រងត្រូវបានបែងចែកជា៤ពួក រួមមាន ម្ចាស់ក្សត្រី ស្ដេច មេទ័ព និងគិលានុបដ្ឋាយិកា។



ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖ 
 
 

តួនាទី និងទំនួលខុសត្រូវរបស់សត្វអង្គ្រងទាំងនោះ រួមមានម្ចាស់ក្សត្រី(អង្ក្រងញី) និងមេក្អែក(អង្ក្រងឈ្មោល) មានតួនាទីក្នុងការបន្តពូជ។ ប៉ុន្តែមេក្អែកនេះ នឹងត្រូវងាប់ ក្រោយពេលបន្តពូជបានមួយសប្ដាហ៍។ បន្ទាប់មកគឺ មេទ័ព ដែលមានតួនាទីក្នុងស្វែងរកចំណី និងការពារសម្បុក។ រីឯទី៤ គឺគិលានុបដ្ឋាយិកា ឬកម្មករ ដែលមានតួនាទី ក្នុងការផ្ដល់ចំណី និងមើលថែរក្សាក្នុងសម្បុក។
 
បើតាមអ្នកស្រី ស្រីមុំ លក្ខណៈពិសេសមួយទៀតរបស់អង្ក្រង​ គឺវាមានក្រពះពីរ ដោយមួយជាក្រពះ ដើម្បីផ្ទុកអាហារខ្លួនឯង និងមួយទៀតសម្រាប់ផ្ទេរអាហារទៅកាន់អង្ក្រងមួយដទៃទៀត។ ពួកវាផ្ទេរអាហារទាំងនោះ ដោយមាត់ឱ្យគ្នាទៅវិញទៅមក៕
 


 អ្នកស្រី ខែម ស្រីមុំ អ្នកចិញ្ចឹមអង្ក្រង នៅរាជធានីភ្នំពេញ។ រូបភាព ហុង ស្រីណា។ 
 

Tag:
 ThmeyThmey
  ចិញ្ចឹមអង្ក្រង
  ខែម ស្រីមុំ
  មុខងារអង្ក្រង
© រក្សាសិទ្ធិដោយ thmeythmey.com