ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ អ្នកស្រី សុខ ចាន់ធី ប្ដេជ្ញាអភិវឌ្ឍន៍ឃុំត្រពាំងសង្កែឱ្យល្អ ក្នុងឆ្នាំ២០២៣
05, Feb 2023 , 9:19 am        
រូបភាព
អ្នកស្រី សុខ ចាន់ធី មេឃុំត្រពាំងសង្កែ។
អ្នកស្រី សុខ ចាន់ធី មេឃុំត្រពាំងសង្កែ។
ដោយ៖ ម៉ាត់ ម៉ាស៊ីតោះ  (យុវជនឃុំត្រពាំងសង្កែ) 
 
កំពត៖ ក្នុងឆ្នាំ២០២៣ ឃុំត្រពាំងសង្កែ មានគម្រោងអភិវឌ្ឍន៍ឃុំ លើការធ្វើផ្លូវលំ អាហារូបត្ថម្ភ  និងសន្តិសុខស្បៀងជាដើម។ នេះជាការលើកឡើង របស់ អ្នកស្រី សុខ ចាន់ធី មេឃុំត្រពាំងសង្កែ ដែលបានបន្ថែមថា ក្នុងរយៈពេល៥ខាងមុខនេះ អ្នកស្រី នឹងប្រឹងប្រែងអភិវឌ្ឍន៍ឃុំទៅតាមដំណាក់កាល ដើម្បីលើកមុខមាត់ឃុំ និងបម្រើដល់ពលរដ្ឋខ្លួន។ មេឃុំរូបនេះ អះអាងដូច្នេះ៖  «ដើម្បីឱ្យឃុំ ខ្ញុំមានការរីកចម្រើនទៅមុខ គឺខ្ញុំខិតខំបំពេញការងារ ផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា»។


 
ដើម្បីជ្រាប់ច្បាស់ សូមអញ្ជើញលោកអ្នក ទស្សនាវីដេអូខាងក្រោម៖ 
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

© រក្សាសិទ្ធិដោយ thmeythmey.com