កីឡាអន្តរជាតិ
អន្តរជាតិ
Ten Hag ថា បើបំបាក់ Barca បានហើយ បិសាចក្រហមអាចបំបាក់ក្រុមផ្សេងទាំងអស់
24, Feb 2023 , 2:49 pm        
រូបភាព
រូបភាពពី Manchester United
រូបភាពពី Manchester United
លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United អះអាងថា ក្រុមលោកអាចបំបាក់ក្រុមដទៃផ្សេងទៀតបាន ក្រោយទម្លាក់ជើងខ្លាំងមកពីអេស្ប៉ាញ Barcelona ត្រឹមវគ្គជម្រុះ ​Europa League ក្នុងទឹកដី Old Trafford ថ្ងៃទី២៣ កុម្ភៈ។



​​Man United កំពុងតែបន្តប្រកួតប្រជែងក្នុងពានរង្វាន់ ៤ផ្សេងគ្នាក្នុងរដូវកាលនេះ ក្រោយបំបាក់ Barca លទ្ធផលវាយបក ២-១ ក្នុងជ័យជម្នះវគ្គ Playoff ​ពានរង្វាន់ Europa League ជើងទីពីរ ដោយសរុបលទ្ធផលទាំងពីរជើង ៤-៣។
 
ការស្វាគមន៍ក្រុមកំពូលតារាងដែលមានពិន្ទុដាច់ដល់ទៅ ៨ពិន្ទុនៅ La Liga ក្រុម Man Utd បានបង្ហាញទម្រង់លេងដ៏អស្ចារ្យមិនធ្លាប់បានឃើញពីមុនមកនៅ Old Trafford ចាប់តាំងពីការចាកចេញរបស់លោក Sir Alex Ferguson ។ អ្នកចាត់ការថ្មី Ten Hag បានការកសាងក្រុមទៅរកភាពជោគជ័យ ក្រោមទម្រង់លេងយ៉ាងល្អ។


 
«អ្នកត្រូវការកសាងយុទ្ធសាស្ត្រ ប៉ុន្តែអ្នកក៏ត្រូវការលទ្ធផលផងដែលដើម្បីទទួលបានការជឿជាក់ខ្លាំង។ នេះជាជំហ៊ានថ្មីមួយបន្ថែមទៀត ព្រោះថានៅពេលអ្នកអាចបំបាក់ Barcelona ក្រុមដ៏អស្ចារ្យមួយនាពេលបច្ចុប្បន្នក្នុងតំបន់អឺរ៉ុន អ្នកនឹងជឿជាក់ថាអ្នកខ្លាំងហើយ ព្រោះថាអ្វីដែលខ្ញុំបានគិតនោះគឺអ្នកនឹងអាចបំបាក់គ្រប់គ្នា។[…]។ លោក Ten Hag បាននិយាយបែបនេះ ប្រាប់ទៅកាន់អ្នកកាសែតក្រោយចប់ការប្រកួត។
 
អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះ បានបន្ថែមថា ឈ្នះ Barca ជារាត្រីដ៏អស្ចារ្យសម្រាប់លោក ដោយលោកបានចាត់ទុកថាក្រុមដឹកនាំដោយ Xavi ជាក្រុមដ៏កំពូលមួយ ដោយពួកគេបានឈរពីលើ Real Madrid មាន ៨ពិន្ទុដាច់នៅ ​La Liga ។ Real Madrid បានយកឈ្នះ Liverpool នៅសប្តាហ៍ជាមួយគ្នានេះ នៅក្នុងក្របខណ្ឌ Champion League។ Ten hag ក៏សរសើរនៃការបង្ហាញទម្រង់លេងល្អរបស់កូនក្រុម។
 
ក្រោយយកឈ្នះលើ Barcelona នេះ បានក្លាយជាជ័យជម្នះលើកដំបូងសម្រាប់ Man United ដោយប្រើរយៈពេល ១៥ឆ្នាំ ក្នុងការយកឈ្នះលើក្រុមជើងខ្លាំងមកពីអេស្ប៉ាញ។ ការឈ្នះចុងក្រោយបង្អោះលើ Barca បិសាចក្រហមធ្វើបាន កាលពីឆ្នាំ ២០០៨ នាជំនួប Champions League។ 
 
Man United ក៏បានក្លាយជាក្រុមដំបូងបន្ទាប់ពីក្រុម Granada តាំងពីខែមេសា ឆ្នាំ២០២១ ដែលបានបំបាក់ Barcelona ដោយការវាយបកក្រោយត្រូវ Barca នាំមុខមុននៅវគ្គទីមួយ។ នេះបើតាមការកត់ត្រារបស់ OptaJoe។
 
នេះមិនមែនជារឿងដំបូងឡើយក្នុងរដូវកាលនេះដែល Man United បានវាយបកយកឈ្នះក្នុងជំនួបធំៗក្នុងទឹកដី Old Trafford។ កាលពីខែមករា ក្នុងជំនួប Premier League បិសាចក្រហមបានយកឈ្នះ Manchester City លទ្ធផល ២-១ ដូចគ្នា ដោយក្រុមដឹកនាំដោយលោក ​Pep Guardiola នាំមុខ ១គ្រាប់មុន៕
 

Tag:
 Europa League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com