ជាតិ
ស្ពានអាកាសឫស្សីកែវ នឹងត្រូវដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននៅថ្ងៃ ទី១ មីនា ស្ពានអាកាសឫស្សីកែវ មានទីតាំងស្ថិតនៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រូបភាព៖ ទំព័រហ្វេសប៊ុក លោក កើត ឆែ អភិបាលរាជធានីភ្នំពេញ
× ភ្នំពេញ៖ ស្ពានអាកាសឫស្សីកែវ ដែលស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវត្រូវបានដាក់ឱ្យប្រើប្រាស់បណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
បើតាមសេចក្ដីជូនដំណឹងដដែល បច្ចុប្បន្នស្ពានអាកាសនេះ ត្រូវបានសម្រេចការសាង់សង់បានស្ទើរតែ១០០ភាគរយហើយ នៅតែក្រាលកៅស៊ូ និងអ៊ុតគំនូសចរាចរ ដែលគ្រោងនឹងបញ្ចប់ការដ្ឋាបសាងសង់ទាំងស្រុងនៅប៉ុន្មានថ្ងៃខាងមុខ។
គួរបញ្ជាក់ថា ស្ពានអាកាសឫស្សីកែវ ត្រូវបានចាប់ផ្ដើមសាងសង់កាលពីថ្ងទី ៣១ ខែមករា ឆ្នាំ២០២២។ ស្ពាននេះ មានបណ្ដាយប្រវែង ៤៨៣ ម៉ែត្រ និងទទឹង១៥,៨ ម៉ែត្រ ដែលទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) ៕
Tag:
ThmeyThmey
ស្ពានអាកាសឫស្សីកែវ
© រក្សាសិទ្ធិដោយ thmeythmey.com