ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល បិទគ្លីនិកកែសម្ផស្សមួយកន្លែង ក្រោយមានអតិថិជនស្លាប់
05, Mar 2023 , 1:00 pm        
រូបភាព
ទិដ្ឋភាពមុខមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ប៊ីយូធី ស្ដិតក្នងខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី០៣មីនា។ រូបភាព CNC TV Live។
ទិដ្ឋភាពមុខមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ប៊ីយូធី ស្ដិតក្នងខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី០៣មីនា។ រូបភាព CNC TV Live។
ភ្នំពេញ៖ ក្រសួងសុខភិបាល បានសម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ប៊ីយូធី ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយមានតិថិជនម្នាក់ ចូលទៅវះកាត់កែសុដន់ ហើយបានបាត់បង់ជីវិត។


  
ក្នុងសេចក្ដីសម្រេចរបស់ខ្លួន ដែលចេញនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល អះអាងថា ការសម្រេចបិទនេះ ដោយសារបុគ្គលិកនៃមជ្ឈមណ្ឌលនេះមិនមានជំនាញវិជ្ជាជីវៈសុខាភិបាល ដែលបណ្ដាល​ឱ្យមនុស្សស្លាប់។ សេចក្ដីសម្រេចនោះបានបញ្ជាក់បន្ថែមទៀតថា ក្រសួងសុខាភិបាល នឹងបន្តនីតិវិធីច្បាប់ ចំពោះបុគ្គលដែលបានប្រព្រឹត្ត រួមជាមួយនឹងអ្នកទទួលខុសត្រូវ ក៏ដូចជាម្ចាស់មជ្ឈលមណ្ឌលកែសម្ផស្ស អឹម២៥ប៊ីយូធី។ 
 
យោងតាមការផ្សាយផ្ទាល់របស់សារព័ត៌មាន CNC ករណីស្លាប់របស់អតិថិជនខាងលើនេះ បានកើតឡើងនៅម៉ោងប្រមាណ៩យប់ កាលថ្ងៃទី៣មីនា ហើយជនរងគ្រោះបានស្លាប់នៅអំឡុងកំពុងវះកាត់ដើមទ្រូង៕ 
 
 
 

Tag:
 ThmeyThmey
  កែសម្ផស្សស្លាប់
  អឹម២៥ប៊ីយូធី
© រក្សាសិទ្ធិដោយ thmeythmey.com