ជាតិ
ទស្សនីយភាពថ្ងៃរះនៅអង្គរវត្ត អន្ទងចិត្តទេសចរឱ្យទៅទស្សនាផ្ទាល់ភ្នែក 
×![]()
សៀមរាប៖ ថ្ងៃរះនៅអង្គរវត្ត ជាទិដ្ឋភាពដ៏មនោរម្យមួយ ដែលទាក់ចិត្តទេសចរខ្មែរ និងបរទេស ទៅទស្សនា និងផ្ដិតយកទស្សនីយភាពនេះ។ ទេសចរ ត្រូវក្រោកនៅវេលាទៀបភ្លឺ ប្រមាណជាម៉ោង៥ព្រឹក ដើម្បីធ្វើដំណើរទៅមើលថ្ងៃរះនៅអង្គរតូច។
ព្រះអាទិត្យរះពណ៌មាសយ៉ាងឆ្អិនឆ្អៅ ដែលជះមកប្រាង្គ ប្រាសាទអង្គរវត្តបានបង្កើតជាផ្ទាំងទស្សនីយភាពមួយយ៉ាងអស្ចារ្យ។នៅពេលពន្លឺព្រះអាទិត្យមាសនេះ ចាប់ផ្ដើមបង្ហាញខ្លួនទេសចរបាននាំគ្នាស្ទុះស្ទាចាប់កាន់ម៉ាស៊ីនថតរូបរៀងៗខ្លួនដើម្បីផ្ដិតយករូបភាពតាមប្លង់ដែលខ្លួនចង់បាន។ អ្នកមានទូរស័ព្ទដៃទំនើបក៏ថតរូបរៀងៗខ្លួនដែរ។ អ្នកខ្លះក៏ថតខ្លួនឯង(selfie) ហើយអ្នកមានគ្នា ក៏ថតឱ្យគ្នាម្ដងម្នាក់ៗ។ មិនយូរឡើយ ព្រះអាទិត្យក៏រះផុតកំពូលប្រាសាទអង្គរវត្ត ហើយចាប់ផ្តើមបង្កើនកម្ដៅ និងបាត់រូបរាងម្ដងបន្តិចៗ។
តទៅនេះសូមលោកអ្នកនាង ទស្សនារូបភាពដូចខាងក្រោម៖





Tag:
ទេសចរណ៍
ThmeyThmey25
ទស្សនាថ្ងៃរះ
អង្គរវត្ត
ព័ត៌មានរូបភាព
© រក្សាសិទ្ធិដោយ thmeythmey.com