ជាតិ
អត្ថបទពាណិជ្ជកម្ម
សេវាកម្មធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ផ្ដល់ជំនឿចិត្ត ប្រកបទៅដោយក្រមសីលធម៌ ដើម្បីភាពជោគជ័យ
07, Mar 2023 , 11:54 am        
រូបភាព
ទំនុកចិត្ត គឺជាកត្តាដ៏សំខាន់នៅក្នុងការធានានូវប្រតិបត្តិការ និងការអភិវឌ្ឍធនាគារពាណិជ្ជ ប្រកបដោយភាពជោគជ័យ ។ ជាមួយនឹងទំនុកចិត្តដែលជាចំណុចស្នូលនៃប្រតិបត្តិការរបស់ខ្លួន បណ្ឌិត​ សឿង ម៉ូរ៉ារិទ្ធ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ឈីហ្វ (​ខេមបូឌា​) ជឿជាក់ថា ស្ថាប័នរបស់លោកមានការគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរ។
 
«ប្រាកដណាស់ វាមានបញ្ហាប្រឈមមួយចំនួន ដោយសារឥទ្ធិពលសេដ្ឋកិច្ចអវិជ្ជមាននាពេលថ្មីៗនេះ ដែលបណ្តាលមកពីការផ្ទុះឡើងជាសកលនៃជំងឺកូវីដ១៩ ភាពតានតឹងភូមិសាស្ត្រនយោបាយ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន អត្រាអតិផរណាខ្ពស់ និងអត្រាការប្រាក់កើនឡើងជាសកល។ ទោះជាយ៉ាងណាក៏ដោយ ដោយសារយើងមានក្រុមការងារដ៏ល្អ, វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងកម្លាំងហិរញ្ញវត្ថុរឹងមាំ យើងជឿជាក់ថាយើងនឹងយកឈ្នះលើបញ្ហាទាំងនេះដោយជោគជ័យ កាន់តែរឹងមាំ និងកាន់តែមានស្ថិរភាព។ 
 


​បណ្ឌិត​ សឿង ម៉ូរ៉ារិទ្ធ បានមានប្រសាសន៍ថា ៖«លើសពីនេះ យើងដឹងច្បាស់ថា រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយជំរុញឱ្យមានតម្រូវការតាមរយៈការលើកទឹកចិត្តពាក់ព័ន្ធនឹងរូបិយវត្ថុ និងសារពើពន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីបញ្ហាសកលទាំងនេះមក លើសេដ្ឋកិច្ចកម្ពុជា»។
 
ធនាគារ ​ឈីហ្វ (​ខេមបូឌា​) មាន​កំណើន​ដ៏រឹងមាំ​នៅ​កម្ពុជា​ គិតចាប់តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​ខែធ្នូ ឆ្នាំ​ ២០១៣ ជាមួយនឹងដើមទុនដំបូងត្រឹមតែ១០លាន ដុល្លារប៉ុណ្ណោះ និងបុគ្គលិកប្រហែល២០នាក់ ខណៈទ្រព្យសកម្មសរុបរបស់ធនាគារកើនឡើងរហូតដល់ ២២២លានដុល្លារ គិតត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ហើយមានបុគ្គលិកសរុបជាង ១៦០នាក់។ បណ្ឌិត ម៉ូរ៉ារិទ្ធ ចាត់ទុកអតិថិជនជាដៃគូរយូរអង្វែង ខណៈស្ថាប័នហិរញ្ញវត្ថុមួយនេះនៅតែបន្តរីកចម្រើន។
 
«​ទស្សនវិជ្ជា​សាជីវកម្ម​របស់​យើង​គឺ​ «The Chief Way» ​កសាង​ជំនឿទុកចិត្ត​ និង​ភាព​ជា​ដៃគូ​ជាមួយ​អតិថិជន​របស់​យើង ​ដែលជា​គន្លឹះ​ចែករំលែកវិបុលភាព​ និង​របៀប​ដែល​អាជីវកម្ម​របស់​យើង​ត្រូវបាន​អនុវត្ត​ដោយ​ភាពស្មោះត្រង់ និង​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ខ្ពស់បំផុត​»​។


 
លោក​មានប្រសាសន៍បន្ថែមថា ​៖«​ធនាគារ​ ឈីហ្វ​ បាន​ប្រើប្រាស់​គំរូ​អាជីវកម្ម​មួយ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​តម្រូវការ​ជាក់ស្តែង​របស់​អតិថិជន​នៅ​កម្ពុជា។ យើង​បាន​ធ្វើការ​យ៉ាងសកម្ម​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​ថែមទៀត​នូវ​ផលិតផល​របស់​យើង​ដែល​មាន​ស្រាប់​ និង​ណែនាំ​ផលិតផល​ និង​សេវាកម្ម​ថ្មីៗ ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជនរបស់​យើង​ដែល​កំពុង​កើនឡើង​»​។
 
ដើមឡើយគឺត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងហុងកុងក្នុងឆ្នាំ១៩៧៩, ឈីហ្វ គ្រុប បានឆ្លងកាត់ព្យុះភ្លៀង ជាច្រើន រួមទាំងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧ និង​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ឆ្នាំ​ ២០០៧-២០០៨ ប៉ុន្តែយើងកាន់​តែមានភាពរឹងមាំ ដោយប្រកាន់ខ្ជាប់នូវជំនឿស្នូលរបស់ខ្លួន គឺការអនុវត្តប្រកបដោយក្រមសីលធម៌ និងវិនិយោគដោយប្រុងប្រយ័ត្ន។
 
លោកបានសង្កត់ធ្ងន់ថា ៖«យើងបានបន្តដំណើរទៅមុខ ដោយប្រកាន់ខ្ជាប់នូវចក្ខុវិស័យ បេសកកម្ម គោលដៅ និងទស្សនវិជ្ជារបស់យើង តាមរយៈការបម្រើអតិថិជនរបស់យើងឱ្យកាន់តែល្អជាងពេលណាៗទាំងអស់ ដើម្បីទទួលបានលទ្ធផលកាន់តែគាប់ប្រសើរ។ ភាពជោគជ័យរបស់យើងគឺដោយសារមានស្មារតីក្រុមដ៏រឹងមាំ ជាមួយចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់»។  



យោងតាមបណ្ឌិត​ ម៉ូរ៉ារិទ្ធ ​បាន​ឱ្យ​ដឹងថា ធនាគារ​ឈីហ្វបានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាក្នុងខែធ្នូ ឆ្នាំ២០១៣ ជាមួយនឹងដើមទុនដំបូងត្រឹមតែ ១០លានដុល្លារប៉ុណ្ណោះ ខណៈដែលទ្រព្យសកម្មសរុបរបស់ធនាគារកើនឡើងរហូតដល់ជាង ២២២លានដុល្លារ។ ថ្វីបើមានការព្យាករអំពីភាពច្របូកច្របល់នៃវិស័យហិរញ្ញវត្ថុនៅពេលខាងមុខក្តី ក៏លោកនៅតែមានទំនុកចិត្តលើកំណើនដែលនៅតែបន្តកើនឡើងដដែល។ 
 
«តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់បុគ្គលិក, គណៈគ្រប់គ្រងទាំងអស់ និងដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជនដ៏ល្អរបស់យើង និងនិយតករពាក់ព័ន្ធ ជាពិសេសធនាគារជាតិនៃ កម្ពុជា (NBC) យើងជឿជាក់ថា ធនាគារមានជំហរល្អ ក្នុងការបន្តការអនុវត្តឱ្យបានកាន់តែល្អនៅឆ្នាំ២០២៣ នេះ និងឆ្នាំខាងមុខៗទៀត»។
 


ការប្រកាន់ខ្ជាប់របស់ធនាគារឈីហ្វទៅនឹងស្តង់ដារខ្ពស់បំផុតនៅក្នុងវិស័យធនាគារ គឺត្រូវបានគេមើលឃើញនៅក្នុងគោលនយោបាយដ៏ហ្មត់ចត់របស់ខ្លួនលើការគ្រប់គ្រងហានិភ័យ។
 
«ថ្វីបើមានវត្ថុបញ្ចាំ ឬការស្នើសុំឥណទានបានរលូនយ៉ាងណាក្តី  ក៏យើងប្រកាន់ខ្ជាប់លើសុច្ចរិតភាព ដើម្បីយុទ្ធសាស្រ្តអាជីវកម្មយូរអង្វែង និងប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់ចំពោះទំនួលខុសត្រូវសង្គម»
 
លោកសង្កត់ធ្ងន់ថា ៖«យើង​បានធ្វើឱ្យប្រសើរឡើងនូវ​មូលដ្ឋាន​ដើមទុន​, គ្រប់គ្រង ​និងប្រតិបត្តិការ​ដោយ​ប្រុងប្រយ័ត្ន និង​បង្កើន​ការវិនិយោគ​របស់​យើង។ យើងបន្តផ្តោតលើការគ្រប់គ្រងហានិភ័យ ដើម្បីធានាថា ធនាគារឈីហ្វមានភាពរឹងមាំ និងស្ថិរភាពនៅក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើនមួយនេះ»។​


 
បណ្ឌិត ម៉ូរ៉ារិទ្ធ មានប្រសាសន៍បន្ថែមថាគន្លឹះ​ដើម្បី​ទទួលបាន​ជោគជ័យ​ជា​លំដាប់​របស់​ធនាគារ​  ឈីហ្វ​នៅ​កម្ពុជា​គឺ​ការប្តេជ្ញាចិត្ត​របស់ខ្លួនចំពោះ​ប្រជាជន និងការវិនិយោគប្រកបដោយក្រមសីលធម៌ គួបផ្សំនឹងគំរូជោគជ័យរបស់ឈីហ្វ គ្រុប និងបទពិសោធន៍ជាច្រើនទសវត្សរ៍នៅក្នុងវិស័យហិរញ្ញវត្ថុពិភពលោកដ៏ធំនៅទីក្រុងហុងកុង។
​ 
«ជាមួយសាវតារបស់ភាគទុនិករបស់យើងនៅក្នុងទីក្រុងហុងកុង ក្នុងនាមជាអ្នកផ្តល់សេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយអស់រយៈពេលជាង ៤៣ឆ្នាំមកហើយនោះ ធនាគារ​ឈីហ្វ​ប្រកាន់​ខ្ជាប់​នូវ​ទស្សនវិជ្ជា​ផ្តោតលើ​អតិថិជន ​ជាមួយ​នឹង​ការខិតខំ​ប្រឹងប្រែង​ផ្តល់​សេវាកម្ម​ឥតឈប់ឈរ​ និង​ប្រកបដោយ​ឧត្តមភាព​»។
 
«យើងប្តេជ្ញាធ្វើជាដៃគូដ៏ល្អជាមួយអតិថិជនដ៏ស្មោះត្រង់របស់យើង ក្នុងដំណើររបស់ពួកគេឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ និងភាពជោគជ័យ។ ធនាគារឈីហ្វ កំពុងធ្វើការដើម្បីអនាគតកាន់តែប្រសើរសម្រាប់ប្រជាជនក្នុងប្រទេសកម្ពុជា, អតិថិជន, បុគ្គលិករបស់យើង និងឧស្សាហកម្ម​ធនាគារនៅកម្ពុជា ក៏ដូចជាសង្គមជាតិទាំងមូល។ ជោគជ័យ​របស់​ពួកគាត់ ​ជា​ជោគជ័យ​របស់​យើង​»។ 
 


បច្ចុប្បន្ន ធនាគារឈីហ្វ មាន ៥សាខា ហើយសាខាទាំងអស់គឺស្ថិតនៅទីតាំងដ៏ល្អ ក្នុងរាជធានីភ្នំពេញ ដូចជា សាខាបឹងកក់ សាខាច្បារអំពៅ សាខាអូឡាំពិក សាខាព្រះនរោត្តម និងសាខាថ្មីរបស់យើងគឺនៅផ្សារទំនើបអ៊ីអនមានជ័យ ដែលសុទ្ធសឹងជាទីតាំងយុទ្ធសាស្ត្រ ដើម្បីបម្រើអតិថិជនគោលដៅរបស់យើងដូចជាសហគ្រាសធុនខ្នាតតូចបំផុត តូច និងមធ្យម (M/SMEs) សេវាធនាគារបុគ្គល និងសាជីវកម្ម ឱ្យកាន់តែល្អប្រសើរ ជាមួយនឹងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតរបស់យើង។
 
ការវិវឌ្ឍថ្មីមួយក្នុងចំណោមការអភិវឌ្ឍថ្មីៗជាច្រើនរបស់យើង គឺកម្មវិធីផ្តល់ប្រាក់កម្ចីខ្នាតតូចតាមប្រពន្ធ័   ឌីជីថល «Chief Easy» ។ កម្មវិធី Chief Easy គឺជាវេទិកាផ្តល់ប្រាក់កម្ចីតាមប្រព័ន្ធឌីជីថលដែលគ្រប់គ្រងនិងដំណើរការដោយធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ជាមួយនឹងគោលបំណងរបស់យើង   គឺជំរុញរលកនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មធនាគារនៅកម្ពុជា។


 
អតិថិជនអាចស្នើសុំប្រាក់កម្ចីរហូតដល់ ៥ ០០០ ដុល្លារ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយគ្មានទ្រព្យធានា តាមរយៈទូរស័ព្ទដៃ។ អតិថិជននឹងទទួលបានការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងរយៈពេល ២៤ម៉ោង នៃថ្ងៃធ្វើការ។
 
សាខាថ្មីរបស់យើងមានឈ្មោះថា សាខាអ៊ីអនមានជ័យ (សាខាទី៥) ដឹកនាំដោយប្រធានសាខាដែលមានបទពិសោធន៍ខ្ពស់ គឺលោក ច្រឹង វ៉ាន់នឿន ដែលមានបទពិសោធន៍ជាង២០ឆ្នាំនៅក្នុងវិស័យធនាគារពាណិជ្ជ។ សាខាថ្មីនេះមានទីតាំងល្អស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនមានជ័យ លេខសម្គាល់ F033, ស្ថិតនៅតាមបណ្តាយមហាវិថីសម្តេច ហ៊ុន សែន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាតំបន់ពាណិជ្ជកម្មមួយដ៏មមាញឹក និងជាតំបន់យុទ្ធសាស្ត្រថ្មី ហើយរំពឹងថានឹងផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ ដើម្បីជំរុញនូវផលប័ត្រធនាគាររបស់យើងជាវិជ្ជមាន, បង្កើនលទ្ធភាពទទួលបានអតិថិជនកាន់តែច្រើន, បង្កើនលទ្ធភាពខ្ពស់ក្នុងការបង្កើតអតិថិជនជាប់លាប់ និងស្មោះត្រង់ប្រកបដោយប្រសិទ្ធភាព គ្រប់គ្រងមូលដ្ឋានអតិថិជនដែលមានស្រាប់ឱ្យបានល្អ បង្កើនការការយល់ដឹងអំពីម៉ាកយីហោ និងពង្រីកភាពខ្លាំងរបស់យើងឱ្យកាន់តែមានប្រសិទ្ធិភាព ។ល។



© រក្សាសិទ្ធិដោយ thmeythmey.com