ជាតិ
សង្គមជាតិ
មហាផ្ទៃ ប្រាប់សង្គមស៊ីវិល កុំឲ្យធ្វើសកម្មភាពនយោបាយ ពេលប្រារព្ធពិធីសិទ្ធិនារីលើទីលានប្រជាធិបតេយ្យ
07, Mar 2023 , 3:19 pm        
រូបភាព
សមាជិកសហជីពនិងមន្រ្តីអង្គការសង្គមស៊ីវិល ស្នើឲ្យដោះលែងសកម្មជននានា ក្នុងឱកាសប្រារព្ធទិវាសិទ្ធិនារី កាលពីឆ្នាំ២០២១។ រូបពីអង្គការលីកាដូ
សមាជិកសហជីពនិងមន្រ្តីអង្គការសង្គមស៊ីវិល ស្នើឲ្យដោះលែងសកម្មជននានា ក្នុងឱកាសប្រារព្ធទិវាសិទ្ធិនារី កាលពីឆ្នាំ២០២១។ រូបពីអង្គការលីកាដូ
តាមរយៈលិខិតរបស់ខ្លួន សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ យល់ព្រមនឹងសំណើរបស់អង្គការសង្គមស៊ីវិលចំនួន៨ ដែលសុំរៀបចំពិធីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិលើកទី១១២ លើទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមប្រមាណ៥០០នាក់។ 



ទន្ទឹមនឹងការយល់ព្រមឲ្យប្រារព្ធទិវាសិទ្ធិនារី ក្នុងលិខិត ដែលចេញនៅថ្ងៃទី៧មីនានេះ សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ បានហាមអង្គការសង្គមស៊ីវិលទាំងនោះ មិនឲ្យប្រើប្រាស់ពិធីនេះជាសកម្មភាពនយោបាយ ឬពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយឡើង។ 
 
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវណែនាំអង្គការសង្គមស៊ីវិល ឲ្យអនុវត្តឲ្យបានម៉ឺងម៉ាត់តាមខ្លឹមសារ ដែលអង្គការសង្គមស៊ីវិល និងរដ្ឋបាលរាជធានីភ្នំពេញ បានឯកភាពគ្នាក្នុងកិច្ចប្រជុំកន្លងមក រួមទាំងអនុវត្តតាមលិខិតបទដ្ឋានគតិយុត្ត។ នេះជាការបង្គាប់របស់រដ្ឋមន្រ្តីមហាផ្ទៃ ទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ៕ 
 
 

Tag:
 សង្គមស៊ីវិល
  ទិវាសិទ្ធិនារី
© រក្សាសិទ្ធិដោយ thmeythmey.com