ជាតិ
សេដ្ឋកិច្ច
អភិបាលខេត្តពោធិ៍សាត់៖ ស្រុកវាលវែង នឹងក្លាយជាក្រុងសេដ្ឋកិច្ច និងទេសចរណ៍ នៅអនាគត
07, Mar 2023 , 9:59 pm        
រូបភាព
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាសន្និសីទសារព័ត៌មាន នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ រូបភាពពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ​
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាសន្និសីទសារព័ត៌មាន នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ រូបភាពពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ​
ភ្នំពេញ៖ អាជ្ញាធរខេត្តពោធិ៍សាត់ មានគម្រោងប្រែមុខមាត់ស្រុកវាលវែង ឱ្យទៅជាក្រុងសេដ្ឋកិច្ច និងទេសចរណ៍។ គម្រោងនេះ ស្របពេលខេត្តមួយនេះ មានការរស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ​ ដូចជាផ្លូវ សាលារៀន មន្ទីរពេទ្យជាដើម។



បើតាមសម្ដីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ឃុំចំនួន៣ ក្នុងចំណោម៥ ក្នុងស្រុកវាលវែង នឹងជាគោលដៅ ដើម្បីយកមកអភិវឌ្ឍន៍ ជាក្រុងសេដ្ឋកិច្ច និងទេសចរណ៍នេះ។ ឃុំគោលដៅនោះរួមមាន ឃុំថ្មដា នឹងត្រូវអភិវឌ្ឍ​ន៍ជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស ច្រកទំនាក់ទំនងអន្តរជាតិ(ថៃ-កម្ពុជា) និងផ្លាស់ប្ដូរទំនិញ។ 
 
ចំពោះឃុំប្រម៉ោយវិញ នឹងត្រូវរៀបចំ ជាតំបន់ទីប្រជុំជ​នរដ្ឋបាល។ ចំណែកឃុំអូរសោម នឹងក្លាយជាទីក្រុងទេសចរណ៍ធម្មជាតិ។ នេះជាការបញ្ជាក់របស់ លោក ខូយ រីដា នាសន្និសីទ សារព័ត៌មាន ស្ដីពីភាពជោគជ័យរយៈពេល៥ឆ្នាំរបស់ខេត្តពោធិ៍សាត់។ 
 
បើតាមការអះអាងរបស់ អភិបាលខេត្តរូបនេះ បច្ចុប្បន្នរដ្ឋបាលខេត្ត និងក្រុមការងារចម្រុះ កំពុងសិក្សា លើឃុំចំនួន៣ខាងលើនេះ។ លោក ខូយ រីដា ពន្យល់បន្ថែមដូច្នេះ៖«ត្រូវរៀបចំប្លង់គោលការអភិវឌ្ឍធ្វើម៉េចឱ្យ(ស្រុកវាលវែង)ឱ្យកើតជាទីក្រុង។ ទីក្រុង ដែលមានសោភ័ណភាព គុណភាព ប្រសិទ្ធិភាព និងទាក់ទាញទាំងទេសចរណ៍ និងទាំងការវិនិយោគ និងដំណើរការរវាងប្រទេសថៃ និងកម្ពុជា»៕ 
 
 

Tag:
 ThmeyThmey
  ស្រុកវាលវែង
  ពោធិ៍សាត់
  ខូយ រីដា​
© រក្សាសិទ្ធិដោយ thmeythmey.com