ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សញ្ញា​អ្វីខ្លះ ដែល​ថា​អ្នក​អាច​មាន​ការ​ខ្សោះ​ជាតិ​ទឹក​?
09, Mar 2023 , 10:59 pm        
រូបភាព
ការឆ្លើយតប​ដំបូង​របស់​រាងកាយរ​បស់​អ្នក​ក្នុង ការ​ខ្សោះ​ជាតិ​ទឹក គឺ ស្រេកទឹក ដែល​មាន​ការបង្កើន​ការ​ទទួលទាន​ទឹក និង ថយចុះ​នូវ​បរិមាណ​ការបញ្ចេញ​ទឹកនោម ដើម្បី​ព្យាយាម​កុំឱ្យ​មាន​ការបាត់បង់​ទឹក​កានតែច្រើន​។ ទឹកនោម នឹង​មាន​លក្ខណៈ​ខាប់ ហើយ​និង​ក្លាយ​ជា​ពណ៌​លឿង​។

 
​សម្រាប់​កម្រិត​នៃ​ការកើនឡើង​នៃ​ការបាត់បង់​ជាតិ​ទឹក រោគសញ្ញា​កាន់តែច្រើន អាច​ក្លាយ​ជា​កាន់តែ​ច្បាស់​លាស់ ។ ខាងក្រោម​នេះ គឺជា សញ្ញា​និង​រោគសញ្ញា​នៃ ការ​ខ្សោះ​ជាតិ​ទឹក​៖
  • ​ស្ងួត​មាត់​
  • ​ភ្នែក​ស្ងួត (​ភ្នែក​ឈប់​ផលិត​ទឹកភ្នែក​)
  • ​មិន​មាន​បែកញើស​
  • ​មាន​ការឈឺចាប់​សាច់ដុំ​
  • ​មាន​ចង្អោរ និង​ក្អួត​
  • ​មានការ​ញ័រ​ទ្រូង
  • ​មាន​ការឈឺ​ក្បាល (​ជាពិសេស​នៅពេល​ដែល​អ្នក​កំពុង​ឈរ )
  • ​ទន់ខ្សោយ​
  • ​ថយ​ចុះ​បរិមាណ​ទឹកនោម
 រាងកាយ បាន​ព្យាយាម​ដើម្បី​រក្សា​ការ​ច្របាច់​របស់​បេះដូង ( បរិមាណ​ឈាម​ដែល​ត្រូវបាន​ច្របាច់​ដោយ​បេះដូង ដើម្បី​បញ្ជូន​ឱ្យ​ដល់​សព្វ​រាងកាយ ) ហើយ ប្រសិនបើ បរិមាណ​នៃ​សារធាតុ​រាវ​ក្នុង​សរសៃឈាម​ត្រូវ​បាន​ថយចុះ នោះ​រាងកាយ​ក៏​ព្យាយាម​ទូទាត់​សង​សម្រាប់ ការថយចុះ​នេះ​ដែរ ដោយ​បង្កើន អត្រា​ល្បឿន​នៃ​ការ​ច្របាច់​របស់​បេះដូង និង ការធ្វើ​ឱ្យ​សរសៃឈាម​រួម​តូច ដើម្បី​ព្យាយាម​រក្សា សម្ពាធ​ឈាម​និង លំហូរ​ឈាម ទៅកាន់​សរីរាង្គ​សំខាន់ៗ​នៃ រាងកាយ​។ រាងកាយ​បន្ថយ​លំហូរ​ឈាម​ទៅកាន់​ស្បែក ហើយ​បង្កើន​លំហូរ​ទៅកាន់​សរីរាង្គ​សំខាន់ៗ ឧទាហរណ៍​ដូចជា ខួរក្បាល បេះដូង សួត តម្រង​នោម និង​ពោះវៀន ដែល​បណ្តាល​ឱ្យ​ស្បែក​របស់​អ្នក​ត្រជាក់ និង សើម​ស្អិតៗ​តិចៗ​។ យន្ដការ​នេះ​និង​ចាប់ផ្តើម​បរាជ័យ ប្រសិន​កម្រិត​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​កាន់តែ​កើនឡើង​។​
 
​ជាមួយនឹង​ការ​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ ការ​មិន​ដឹង​អ្វី និង ភាពទន់ខ្សោយ នឹង​កើតមានឡើង​នៅពេល​ដែល​ខួរក្បាល និង សរីរាង្គ​ផ្សេងៗ​ទៀត ក្នុង​រាងកាយ ទទួលបាន​ឈាម​តិច​។ ជា​ចុងក្រោយ​គឺ សន្លប់  បាន​ន័យ​បា​បរាជ័យ​ក្នុង ការសង្គ្រោះ​សរីរាង្គ  ហើយ​នៅ​ទីបំផុត ការស្លាប់​នឹង​កើតមានឡើង ប្រសិនបើ ការ​ខ្សោះ​ជាតិ​ទឹក នៅតែ​មិន​បាន​ព្យាបាល​វា​ទាន់ពេលវេលា​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com