ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រោគសញ្ញា របស់ជំងឺរលាកស្រោមខួក្បាលអាចមានអ្វីខ្លះ? 
×![]()
ជំងឺរលាកស្រោមខួរក្បាល គឺជាការរលាកនៃគម្របដែលនៅជុំវិញខួរក្បាល និង ខួរឆ្អឹងខ្នង។ ជាធម្មតា វាត្រូវបានបង្កឡើងដោយការឆ្លងមេរោគ មួយចំនួន។
រោគសញ្ញាទូទៅបំផុត ក្នុងចំណោម មនុស្សវ័យជំទង់ និងមនុស្ស វ័យក្មេង គឺអាចមានដូចជា៖
- មានការរឹងកញ្ចឹងក និង ឈឺចាប់ ជាពិសេសនៅពេលដែលអ្នក ព្យាយាមអោនឱ្យចង្កា របស់អ្នកទៅប៉ះនិងទ្រូងរបស់អ្នក
- មានការក្តៅខ្លួន
- ឈឺក្បាល
- ក្អួត
- បញ្ហាក្នុងការគេង
- ការប្រកាច់ ។
ទារក មនុស្សចាស់ និង មនុស្ស ដែលមានបញ្ហាផ្នែកវេជ្ជសាស្ត្រ ដទៃទៀត អាចមានរោគសញ្ញា ផ្សេងគ្នា៖
- ទារកអាចនឹងមានចរិកចំលែកឆេវឆាវ និង បដិសេធមិនបរិភោគអាហារ។ ពួកគេ អាចមានកន្ទួល មួយៗ។ ពួកគេអាចយំ នៅពេលដែល អ្នកពវា ឬកាន់វា។
- កូនក្មេងអាចធ្វើសកម្មភាព ដូចជា ពួកគេមានជំងឺគ្រុនផ្តាសាយ ។ ពួកគេអាចមានក្អក ឬ មានបញ្ហាក្នុងការដកដង្ហើម។
- មនុស្សពេញវ័យ និង មនុស្ស ចាស់ ដែលមានបញ្ហា ផ្នែកវេជ្ជសាស្ត្រដទៃទៀត អាចមានតែឈឺក្បាល បន្តិច និង ការមានក្តៅខ្លួន។
វាជាការសំខាន់ណាស់ ដែលគួរតែទៅជួបជាមួយគ្រូពេទ្យ ប្រសិនបើ អ្នក ឬ កូនរបស់អ្នកមាន រោគសញ្ញាទាំងនេះ។ មានតែគ្រូពេទ្យទេ ដែលអាចប្រាប់ថា តើពួកគេត្រូវបានបណ្តាលមកពី វីរុស ឬ បាក់តេរី ជំងឺរលាកស្រោមខួរ។ ជំងឺរលាកមខួរដែលបណ្តាលមកពីបាក់តេរី អាចបណ្តាលឱ្យស្លាប់បានប្រសិនបើមិនបានព្យាបាលឱ្យបានត្រឹមត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com