កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Man United ថា Fernandez គួរតែរៀនគ្រប់គ្រងអារម្មណ៍របស់ខ្លួនឱ្យល្អ
11, Mar 2023 , 4:09 pm        
រូបភាព
ប្រធានក្រុម Manchester United ខ្សែបម្រើ Bruno Fernandez ត្រូវតែរៀនគ្រប់គ្រងអារម្មណ៍របស់គេ ពេលប្រកួតឱ្យបានត្រឹមត្រូវ។ លោក Ten Hag និយាយថ្ងៃទី១០ ខែមីនា។ 
ខ្សែបម្រើ Fernandez រងការរិះគន់យ៉ាងខ្លាំងចំពោះការបង្ហាញទម្រង់លេង និងអកប្បកិរិយាមិនសមរម្យក្នុងការប្រកួតចាញ់ក្រុម Liverpool លទ្ធផល ៧-០ ក្នុងកីឡដ្ឋាន Anfield ដែលជាពេលដែលក្រុមបិសាចក្រហមរងភាពអាម៉ាស់បរាជ័យដ៏ធំបំផុតមិនធ្លាប់មានជិត ១០០ឆ្នាំនៃប្រវត្តិសាស្ត្រខ្លួន។

តែយ៉ាងណាខ្សែបម្រើព័រទុយយហ្កាល់ បែរជាបង្ហាញភាពខ្លាំងឡើងវិញអំឡុងការប្រកួតទល់ Real Betis ក្នុងជំនួប Europa League កាលពីថ្ងៃទី៩ ខែមីនា។ Fernandez តែតបាល់បញ្ចូលទី ១គ្រាប់ និងបញ្ជូនបាល់ ១គ្រាប់ឱ្យមិត្តរួមក្រុម ខណៈដែលក្រុមបិសាចក្រហមបំបាត់ភាពសៅហ្មងស់ខ្លួនក្រោយចាញ់ធ្ងន់ធ្ងរនៅ Anfield រួចមក។
 
នាសន្និសីទកាសែតមុនការប្រកួតទល់ក្រុមបាតតារាង Southampton លោក Erik ten Hag អ្នកចាត់ការក្រុមបានផ្តាំទៅ Fernandez ឱ្យរៀនចេះគ្រប់គ្រងអារម្មណ៍ខ្លួន និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ។
 
«ខ្ញុំគិតថារូបគេបានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនគេខ្លាំងពីការបង្ហាញទម្រង់លេងកាលពីថ្ងៃទី៩ ដែលជួយក្រុមបានឈ្នះ​ វាពិតជាអស្ចារ្យខ្លាំងណាស់ និងគួរឱ្យចាប់អារម្មណ៍។ អារម្មណ៍របស់គេគឺជាអាវុធ ប៉ុន្តែពេលខ្លះវាគឺខ្លាំងពេក ពិតណាស់ ខ្ញុំនឹងជួយដល់រូបគេ ខ្ញុំគាំទ្រគេ ហើយខ្ញុំនឹងផ្តល់យោបល់ដល់រូបគេ ពេលខ្លះរូបគេគួរតែរៀនគ្រប់គ្រងអារម្មណ៍នេះ។»។
អ្នកចាត់ការវ័យ ៥២ឆ្នាំ ក៏បានបន្ថែមថា Fernandez គួរតែប្រើប្រាស់អារម្មណ៍ឱ្យបានត្រឹមត្រូវ នៅពេលការប្រកួត ដើម្បីយកវាក្លាយជាកម្លាំង និងការអភិវឌ្ឍក្រុម៕
 

Tag:
 Manchester United
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com