ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រោគសញ្ញាដែលអាចបញ្ជាក់ថាអ្នកអាចមានជំងឺច្រាលទឹកប្រមាត់ 
×![]()
ទឹកប្រមាត់ គឺជាសារធាតុរាវ ដែលមាននាទីសម្រាប់រំលាយអាហារ ដែលផលិតនៅក្នុងថ្លើម។ ជំងឺច្រាលទឹកប្រមាត់ មានន័យថា មានការច្រាលចូលទៅក្នុងក្រពះនិងបំពង់អាហារ។ ជំងឺច្រាលទឹកប្រមាត់អាចនឹងអមដោយជំងឺច្រាលអាស៊ីតក្រពះ។ មិនដូចជាជំងឺច្រាលទឹកអាស៊ីតក្រពះនោះទេជំងឺច្រាលទឹកប្រមាត់ ជាធម្មតា មិនអាចគ្រប់គ្រងបានទាំងស្រុងដោយការផ្លាស់ប្តូររបបអាហារឬរបៀបរស់នៅនោះទេ។ ផ្ទុយទៅវិញ ជំងឺច្រាលទឹកប្រមាត់ត្រូវបានគ្រប់គ្រងដោយការប្រើថ្នាំឬក្នុងករណីធ្ងន់ធ្ងរ វាតម្រូវអោយមានការវះកាត់។ ច្រាលទឹកប្រមាត់អាចជាការលំបាកក្នុងការបែងចែកពីការច្រាលជាតិអាស៊ីតក្រពះ។រោគសញ្ញា គឺមានភាពស្រដៀងគ្នានិងអាចមានលក្ខខណ្ឌទាំងពីរកើតមានឡើងនៅក្នុងពេលតែមួយ។ រោគសញ្ញានៃជំងឺច្រាលទឹកប្រមាត់ អាចរួមមាន ដូចជា ៖
- ឈឺពោះផ្នែកខាងលើដែលអាចមានសភាពធ្ងន់ធ្ងរ
- ក្រហាយទ្រូង
- ចង្អោរ
- ក្អួតមកមានសារធាតុរាវពណ៌បៃតងលឿង (ទឹកប្រមាត់)
- ជួនកាលអាចមានក្អកឬស្អកក
- ស្រកទម្ងនន់៕
© រក្សាសិទ្ធិដោយ thmeythmey.com