កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក សៅ សុខា ថា អ្នកគាំទ្រពីវៀតណាម២ម៉ឺននាក់ នឹងមកទស្សនាស៊ីហ្គេមនៅកម្ពុជា
14, Mar 2023 , 4:59 pm        
រូបភាព
   លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC។ រូបពី CAMSOC
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC។ រូបពី CAMSOC
ដោយ:
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC សង្ឃឺមថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងមានអ្នកគាំទ្រច្រើន លើសពីការរំពឹងទុក។



លោក សៅ សុខា បញ្ជាក់ថា អាជ្ញាធរវៀតណាម បានផ្តល់ដំណឹងមកកម្ពុជា កាលពីពេលថ្មីៗនេះ ពីចំនួនអ្នកគាំទ្រមកពីប្រទេសវៀតណាម ចូលរួមទស្សនាការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា។
 
នាពិធីមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលើកទី១៧ ឆ្នាំ២០២៣ ថ្ងៃទី១១ ខែមីនា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រូបនេះ បាននិយាយថា៖«ភាគីវៀតណាម បានប្រាប់មកខ្ញុំថាគ្រាន់តែអ្នកចុះឈ្មោះមកគាំទ្រកីឡាគ្រប់ប្រភេទរបស់វៀតណាម គឺរង្វង់២ម៉ឺននាក់ ហើយពេលនេះ»។ 

    អ្នកគាំនារីៗទ្រវៀតណាម ពេលគាំទ្រការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ រូបពី VN
លោក សៅ សុខា បន្តថា ភាគីម្ចាស់ផ្ទះកម្ពុជា ក៏ត្រូវយកចិត្តទុកដាក់លើកិច្ចការបដិសណ្ឋារកិច្ច សណ្ឋាគារ ផ្ទះសំណាក់ កន្លែងសម្រាក កន្លែងហូបចុក និងរឿងសន្ដិសុខសណ្ដាប់ធ្នាប់ ដែលជាកិច្ចការងារសំខាន់ផងដែរ។
 
លើសពីនេះ អនុប្រធានគណៈកម្មាធិការជាតិ CAMSOCរូបនេះ រំពឹងថាអ្នកគាំទ្រនឹងមានច្រើន គិតទាំងប្រទេសដែលនៅជាប់កម្ពុជា។ លោក សៅ សុខា គូសបញ្ជាក់ថា៖« «ចុះនៅថៃ និងឡាវ ដែលនៅជិតហ្នឹងហើយអាចធ្វើដំណើរតាមរថយន្ដយ៉ាងស្រួល។ ខ្ញុំគិតថាក៏មកយ៉ាងតិចរាប់ពាន់នាក់ដែរ។ អ៊ីចឹងព្រឹត្តិការណ៍នេះ នឹងមានមនុស្សរាប់ម៉ឺន អាចថាចូលរាប់សែននាក់»។
 
ជាពិសេសទៀតនោះ លោក សៅ សុខា សង្កត់ធ្ងន់ថា ការចូលរួមដ៏ច្រើនកុះករ គឺជាកិត្តិយសធំធេងសម្រាប់កម្ពុជា គឺដោយសារកម្ពុជាមានលទ្ធភាពគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩។ 


 អ្នកគាំទ្រវៀតណាម ពេលគាំទ្រការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ រូបពី VN
 
 

Tag:
 សៅ សុខា
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com