ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សូម​ប្រយ័ត្ន កន្សែង​សើម​ជូត​ទារក អាច​គ្រោះថ្នា.ក់​ចំពោះ​សុខភាព​គេ​បាន​
15, Mar 2023 , 10:59 pm        
រូបភាព
ឪពុក​ម្តាយ​គ្រប់​រូប​នឹង​ប្រាប់​អ្នក​ថា កន្សែង​សើម​សម្រាប់​ជូត​ទារក ​គឺជា​របស់​ដ៏​សំខាន់​បំផុត​សម្រាប់​ពួក​គេ​។ វា​មិន​ត្រឹមតែ​ជា​របស់​ដ៏​មាន​ប្រយោជន៍​ក្នុង​ការ​ប្តូរ​ខោ​ទឹកនោម​គេ​ទេ តែ​ម្តាយ​ភាគច្រើន​តែងតែ​យក​វា​ដើម្បី​សម្អាត​អ្វី​ផ្សេង​ៗ​ទៀត ដូច​ជា​ជូត ម្រាមដៃ ឬ​មុខ​ដែល​ស្អិត​ផ្សេង​ៗ​ទៀត​។

 
យ៉ាងណាមិញ អ្នក​ប្រហែលជា​គួរ​គិត​ឡើង​វិញ​អំពី​សុវត្ថិភាព​នៃ​ផលិតផល​មួយ​នេះ​។ ខណៈ​ពេល​ដែល​អ្នក​គិត​ថា មិន​អាច​ខ្វះ​របស់​នេះ​បាន យក​ល្អ​គួរតែ​យល់​ថា ការ​ប្រើ​កន្សែង​សើម​ជូត​ទារក​ញឹកញាប់​ពេក​អាច​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដល់​ពួក​គេ​បាន​។
 
សាស្ត្រាចារ្យ​រង​ផ្នែក​រោគ​សើ​ស្បែក និង​រោគ​កុមារ Mary Wu Chang មក​ពី​សាកលវិទ្យាល័យ Connecticut School of Medicine បាន​រក​ឃើញ​នូវ​គ្រោះថ្នាក់​យ៉ាង​អាថ៌​កំបាំង​នៃ​ការ​ប្រើ​កន្សែង​សើម​ជូត​ទារក​ជា​ប្រចាំ​ថ្ងៃ​។ ក្នុង​ការ​ស្រាវជ្រាវ​របស់​គាត់ រក​ឃើញ​ថា មាន​បញ្ហា​កន្ទួល​រមាស់​ច្រើន​ប្រភេទ (​និង​ប្រតិកម្ម​ផ្សេង​ៗ) លើ​កុមារ​ដែល​កំពុង​តែ​ប្រើប្រាស់​កន្សែង​សើម​ជូត​ស្បែក ដែល​រឿង​នេះ​មិន​បង្ក​ឡើង​ដោយ​អាកា​រៈអា​ឡែ​ហ្ស៊ី​ទេ​។
 
គាត់​បាន​រក​ឃើញ​ថា ដើមហេតុ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ ដោយសារ​តែ​សារធាតុ​ក្នុង​កន្សែង​សើម​នោះ​ឈ្មោះ​ថា Methylisothiazolinone (MI) ដែល​វា​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​ផលិតផល​ថែរក្សា​ស្បែក និង​ផលិតផល​ថែរក្សា​ក្នុងផ្ទះ​ជាដើម​ដូច​ជា សាប៊ូ​កកសក់ សាប៊ូ​ដុំ និង​ថ្នាំលាប​ផ្ទះ​តែ​ម្តង​។
ក្រៅពី​នេះ ផលិតផល​កន្សែង​សើម​ជូត​ទារក​ភាគច្រើន​ក៏​ផ្ទុក​ទៅ​ដោយសារ​ធាតុ Methylchloroisothiazolinone ឬ MCI ដែល​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា កាលណា MI និង MCI នេះ​ប្រើ​រួម​គ្នា វា​គឺជា​មូលហេតុ​ច្បាស់លាស់​មួយ​នាំ​ឲ្យ​មាន​ប្រតិកម្ម​ស្បែក​។
 
បើសិនជា​អ្នក​មិន​អាច​ចៀស​បាន​ពី​ការ​ប្រើ​កន្សែង​សើម​ទេ ចូរ​យកចិត្តទុកដាក់​ទៅ​លើ​គ្រឿងផ្សំ​នៃ​ផលិតផល​នេះ​ផង​ទៅ​។ ចូរ​ជ្រើសរើស​ផលិតផល​ដែល​មាន​សារធាតុ ខាងលើ​តិច​បំផុត និង​សង្កេត​មើល​ប្រតិកម្ម​របស់​ស្បែក​ចំពោះ​កន្សែង​សើម​នេះ​ផង​។ បើសិនជា​អាច គួរតែ​ឧស្សាហ៍​ផ្លាស់​ប្តូរ​ផលិតផល​នេះ​ឲ្យ​បាន​ច្រើន​បើសិនជា​ជួប​បញ្ហា​ប្រតិកម្ម​ស្បែក​៕

© រក្សាសិទ្ធិដោយ thmeythmey.com