ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ភ័យ​ឲ្យ​ហើយ​ទៅជំងឺ​ខ្សោយតម្រងនោមនាំ​មក​ជូន​ដោយ​អាការៈ​ទាំងអស់នេះ​
16, Mar 2023 , 10:59 pm        
រូបភាព
តើ​អ្នកមាន​ដឹង​ទេ​ថា ក្នុង​តម្រងនោម​របស់​មនុស្ស​យើង​ម្នាក់​ៗ​មា​នក​ញ្ជ្រែ​ង​ច្រោះ​ទឹកនោម​ជាង ២​លាន​ដែរ​ទេ ដែល​វា​មាន​សមត្ថភាព​ច្រោះ​ឈាម​ទៅ​ជា​ទឹកនោម​រហូត​ដល់ ៣ ទៅ​៤​លី​ត្រ​ជា​រៀង​រាល់ ៥​នាទី ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៧​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​។ តម្រងនោម​ដើរតួ​នាទី​សំខាន់​ណាស់​សម្រាប់​ថែរក្សា​សុខភាព​របស់​រាង​កាយ​។ វា​មិន​ត្រឹមតែ​ជួយ​លាង​សម្អាត​ឈាម​ទេ តែ​ថែម​ទាំង​រក្សា​តុល្យភាព​ជាតិ​ប្រៃ និង​ជាតិ​រ៉ែ​ត្រឹមត្រូវ​ក្នុង​រាង​កាយ​ទៀត​។

 
ការ​ខ្សោយតម្រងនោម​ស្រួច​ស្រាវ គឺជា​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​បញ្ជាក់​ថា តម្រងនោម​អ្នក​ឈប់​ច្រោះ​ឈាម​ហើយ ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​ជាតិពុល​កើនឡើង​ក្នុង​ខ្លួន​ខ្លាំង​រហូត​ដល់​បាត់​បង់ជីវិត​ក៏​មាន​។
 
នៅ​ពេល​យើង​និយាយ​ដល់​សុខភាព អ្នក​គួរតែ​ដឹង​ឲ្យ​បាន​ច្រើន​នូវ​អ្វី​ដែល​ត្រឹមត្រូវ និង​អ្វី​ដែល​ខុស​ប្រក្រតី​ក្នុង​រាង​កាយ​។ ខាងក្រោម​នេះ​គឺជា​អាកា​រៈ​មួយ​ចំនួន​នៃ​ជំងឺ​ខ្សោយតម្រងនោម​។ បើសិនជា​អ្នក​សង្កេត​ឃើញ​ថា មាន​អាកា​រៈទាំង​នេះ​មែន យក​ល្អ​វា​គួរតែ​ដល់​ពេល​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។
 
១-ការ​ហើម​នៅ​ជើង និង​ប្រអប់ជើង
២-មាន​បញ្ហា​នៅ​ផ្លូវ​ទឹកនោម​ដូច​ជា ពិបាក​នោម ត្រូវការ​ប្រឹ​ក​នៅ​ពេល​នោម ទឹកនោម​ស្លេក ឬ​ខាប់ នោម​ចេញ​តិច​ៗ ទឹកនោម​មាន​ពពុះ ចេះ​តែចង់​នោម​នៅ​ពេល​យប់
៣-ស្បែក​ឡើង​កន្ទួល​រមាស់
៤-អស់កម្លាំង​ជា​ញឹកញាប់ និង​ខុសធម្មតា
៥-ពិបាក​ដកដង្ហើម
៦-ក្នុង​មាត់​មាន​រសជាតិ​ដូច​ដែក
៧-ឈឺចាប់​នៅ​ខ្នង​ផ្នែក​ខាងលើ
៨-មិន​អាច​ផ្ចង់អារម្មណ៍​បាន ក្អួតចង្អោ និង​វិលមុខ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com