កីឡាអន្តរជាតិ
អន្តរជាតិ
ពានរង្វាន់ដែលមានតម្លៃថ្លៃបំផុតទាំង ១០ ក្នុងពិភពបាល់ទាត់
21, Mar 2023 , 8:29 am        
រូបភាព
ឈ្នះការប្រកួត និងឈ្នះពានរង្វាន់ជារឿងដ៏ចាំបាច់ខ្លាំងបំផុតសម្រាប់ក្រុមបាល់ទាត់នីមួយៗ​។ កីឡាបាល់ទាត់ក្លាយជាកីឡាពេញនិយមបំផុតលើពិភពលោក ហើយពានរង្វាន់នៃប្រភេទកីឡានេះសុទ្ធសឹងតែមានតម្លៃថ្លៃៗផងដែរ ដើម្បីតំណាងឱ្យកេរ្តិ៍ឈ្មោះ និងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រជុំវិញពិភពលោក។



គ្មានអ្វីក្រៅពីអារម្មណ៍ដ៏ល្អបំផុតនៃការឈ្នះបានពានរង្វាន់ហើយវិលត្រលប់មកកាន់ទឹកដីខ្លួនវិញស្រាប់ក្រុមបាល់ទាត់នីមួយៗលើពិភពលោក និងកីឡាករនោះទេ។ កីឡាបាល់ទាត់ជាកីឡាដ៏មានប្រជាប្រិយបំផុតមួយនៅលើពិភពលោក​ មិនតែប៉ុណ្ណោះរូបរាងនៃពានរង្វាន់របស់កីឡាមួយនេះដ៏ទាក់ទាញភ្នែកសម្រាប់ទស្សនិកជន។ 
 
ពានរង្វាន់ទាំងនោះមិនត្រឹមតែមានរូបរាងទាក់ទាញឡើយ ហើយវាក៏មានតម្លៃថ្លៃផងដែរ ដោយការរចនារូបរាងរបស់វា ព្រមទាំងវត្ថុធាតុក្នុងការផលិតឡើងសុទ្ធសឹងតែប្រើប្រាស់នូវវត្ថុធាតុដែលមានតម្លៃដូចជា មាស ប្រាក់ និងត្បូងពេជ្រជាដើម។
 
ការឈ្នះពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លើពិភពលោកបង្ហាញពីភាពល្បីល្បាញនៃកេរ្តិ៍ឈ្មោះក្រុម និងគុណតម្លៃជាការចងចាំមិនអាចកាត់ថ្លៃបានក្នុងប្រវត្តិសាស្ត្របាល់ទាត់។
ខាងក្រោមនេះជាពានរង្វាន់ទាំង ១០ ដែលមានតម្លៃថ្លៃបំផុតក្នុងពិភពបាល់ទាត់ នេះបើតាមគេហទំព័រ​ Legit.ng៖
 
១. FIFA World Cup តម្លៃ ២០លានដុល្លារ



​២. Copa Libertadores តម្លៃ ៨,៥លានដុល្លារ



៣. UEFA Europa League តម្លៃ ៤,៥លានដុល្លារ



៤​. FA Cup តម្លៃ ​១,១៨លានដុល្លារ



៥. Ballon d’Or តម្លៃ ៨សែនដុល្លារ



៦. La Liga តម្លៃ ៦សែនដុល្លារ



៧. UEFA Super Cup តម្លៃ ៤,៧សែនដុល្លារ



៨. Africa Cup of Nations តម្លៃ ១,៥សែនដុល្លារ



៩. Serie A តម្លៃ ៦៦ម៉ឺនដុល្លារ



១០. Bundesliga តម្លៃ ៥៧ម៉ឺនដុល្លារ៕
 

Tag:
 Football
© រក្សាសិទ្ធិដោយ thmeythmey.com