ជាតិ
កម្ពុជា ឈ្នះពានរង្វាន់ «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២»ពីប្រទេសម៉ាឡេស៊ី
21, Mar 2023 , 8:59 pm        
រូបភាព
ពានរង្វាន់ «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២»  ដែលកម្ពុជាទទួលបាន។ រូបភាព៖ ក្រសួងទេសចរណ៍
ពានរង្វាន់ «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២» ដែលកម្ពុជាទទួលបាន។ រូបភាព៖ ក្រសួងទេសចរណ៍
ភ្នំពេញ៖ កម្ពុជា ទទួលបានពានរង្វាន់ ពីកម្មវិធីពានរង្វាន់ទេសចរណ៍និងបដិសណ្ឋារកិច្ចអាស៊ី (Asian Tourism and Hospitality Awards) ក្នុងប្រទេសម៉ាឡេស៊ីគឺ ពានរង្វាន់ជ័យលាភី «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២»។កម្មវិធី Asian Tourism and Hospitality Awards ហៅកាត់ថា សមាគម AHHRA បានរៀបចំកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី  ដើម្បីប្រគល់ពានរង្វាន់ដល់ប្រទេសជ័យលាភី នៅថ្ងៃទី១៧ ខែ មីនា ។ ក្នុងកម្មវិធីអន្តរជាតិមួយនេះ កម្ពុជា បានទទួលបាន ពានរង្វាន់ យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២ដែលមានបេក្ខភាពចូលរួមជាង២០០នាក់ មកពី២៣ប្រទេសជុំវិញពិភពលោក។ នេះបើតាមការផ្សាយរបស់ក្រសួងទេសចរណ៍។

 
ចំពោះ ការឈ្នះពានរង្វាន់នេះ គឺបានពីការបោះឆ្នោតតាមប្រព័ន្ធឌីជីថលពីសាធារណជន ចំនួន៤៧ ៥១៥នាក់ ។ ចំណែកការបោះឆ្នោត បានចែកជាប្រភេទផ្សេងៗរួមមាន ក្រុមប្រឹក្សាទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកដឹកនាំដែលចូលរួមយ៉ាងសកម្មក្នុងឧស្សាហកម្មទេសចរណ៍។ 
 
សូមបញ្ជាក់ដែរថា កាលពីខែកញ្ញា ឆ្នាំ២០២២កន្លងទៅកម្ពុជាទទួលបានពានរង្វាន់ចំនួន២ ពីស្ថាប័ន World Travel Awards គឺពានរង្វាន់គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading CultureDestination 2022)។ ចំពោះទី២គឺជាពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’sLeading Youth TravelDestination 2022)៕
 

Tag:
 ThmeyThmey
  ទីផ្សារទេសចរណ៍
  ពានរង្វាន់
© រក្សាសិទ្ធិដោយ thmeythmey.com