កីឡាអន្តរជាតិ
អន្តរជាតិ
Scaloni៖ អាហ្សង់ទីន ត្រូវរក្សាកម្រិតប្រកួតប្រជែងខ្ពស់ ក្រោយឈ្នះពាន World Cup នៅកាតា 
×![]()
លោក Lionel Scaloni គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ប្រាប់កូនក្រុមឱ្យរក្សាកម្រិតប្រកួតខ្ពស់ ក្រោយលើកពាន FIFA World Cup ឆ្នាំ២០២២នៅកាតា តាមរយៈការយកឈ្នះបារាំងដោយបាល់កាត់ក្តី ១១ម៉ែត្រ។
មុនពេលជំនួបមិត្តភាពប៉ះក្រុមប៉ាណាម៉ាថ្ងៃទី២៣ ខែមីនា លោក Scaloni បាននិយាយទាក់ទងនឹងក្រុមកីឡាករដែលរួមមានទាំងខ្សែប្រធានក្រុម Lionel Messi និងការសម្រាករបស់កីឡាករបន្ទាប់ពីពេលគ្រងជើងឯកកីឡាបាល់ទាត់ពិភពលោកតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២២។

«យើងជាម្ចាស់ជើងឯក ប៉ុន្តែមិនបានន័យថាយើងត្រូវតែធ្វើរហូតបន្តទៀតនោះទេ ហើយក៏មិនមានន័យថាពយើងឈ្នះ យើងមិនចង់ឈ្នះទៀតនោះដែរ នេះជាអ្វីដែលពួកគេ (កីឡាករ) ត្រូវតែយល់ដឹង។»។ លោក Scaloni បាននិយាយក្នុងកិច្ចសម្ភាសមុនការប្រកួតបែបនេះ។
គ្រូបង្វឹកវ័យ ៤៤ឆ្នាំ បានបង្ហាញគោលបំណងរបស់លោកបន្ថែមទៀតដែរថា បន្ទាប់ពីឈ្នះពាន Copa America, Finalissima និង World Cup កីឡាករត្រូវយល់ដឹងអំពីការរក្សាកម្រិតប្រកួតប្រជែងឱ្យនៅល្អដដែល។
លោក Scaloni បាននិយាយទាក់ទងត្រង់ចំណុចកម្រិតសមត្ថភាពកីឡាករដូច្នេះថា៖«សារនេះជាដំណើរការគម្រោងដំបូងរបស់យើង។ ចាប់ពីពេលនេះទៅឈ្មោះដែលជាម្ចាស់ជើងឯកគ្មានប្រយោជន៍ទេ យើងនឹងត្រូវបន្តធ្វើការងារសម្រាប់គោលដៅរបស់យើង។ អាវក្រុមអាហ្សង់ទីនមិនអនុញ្ញាតឱ្យអ្នកលេងក្នុងកម្រិតអន់នោះទេ កីឡាករត្រូវតែច្បាស់លាស់ ហើយការងាររបស់យើងត្រូវតែធ្វើឱ្យបានល្អនៅទីលាន។»។
ដោយឡែកទាក់ទងនឹងក្រុមកីឡាករសម្រាប់ការប្រកួតថ្ងៃទី២៣ មីនា លោក Scaloni និយាយថាកីឡាករដែលបានបង្ហាញខ្លួនលេងលើទីលាននៅ World Cup សុទ្ធសឹងតែត្រូវចាប់ផ្តើមការប្រកួតក្នុងពេលខាងមុខ។
ក្រោយជួយអាហ្សង់ទីនឈ្នះពាន World Cup គ្រូបង្វឹកដែលទទួលបានងារជាគ្រូបង្វឹកវ័យក្មេងជាងគេបង្អស់ក្នុងព្រឹត្តិការណ៍ប្រទេសកាតា បានឈ្នះពានរង្វាន់គ្រូបង្វឹកល្អប្រចាំឆ្នាំ (FIFA Best Men Coach) ផងដែរ៕
Tag:
Lionel Scaloni
World Cup
© រក្សាសិទ្ធិដោយ thmeythmey.com