ជាតិ
ដំរីព្រៃញី ១ក្បាល ស្លាប់ដោយសាររអិលជើងធ្លាក់ជម្រាលភ្នំ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី
26, Mar 2023 , 2:59 pm        
រូបភាព
ក្រុមការងារចុះត្រួតពពិនិត្យសាកសពដំរីព្រៃញី ។ រូបភាព៖ មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី
ក្រុមការងារចុះត្រួតពពិនិត្យសាកសពដំរីព្រៃញី ។ រូបភាព៖ មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី
ភ្នំពេញ៖ ពលរដ្ឋប្រទះឃើញសត្វដំរីព្រៃញី ១ក្បាល ដេកស្លាប់ នៅជម្រាលភ្នំថ្ម ត្រង់ចំណុចក្រុមចុងរ៉ាង ភូមិ ពូហ្យាម ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ សត្វដំរីព្រៃញីមួយក្បាលនេះ មានបណ្តោយ ៤,២ម៉ែត្រ កម្ពស់២,៣ម៉ែត្រ។



ការស្លាប់របស់សត្វដំរីព្រៃញីនេះ ត្រូវបានពលរដ្ឋរាយការណ៍ដល់សមត្ថកិច្ចជំនាញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តមណ្ឌលគិរី បានសការជាមួយកម្លាំងបរិស្ថានស្នាក់រង រកាថ្មី និងក្រុមការងារអង្គការ WCS រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចុះទៅដល់ទីតាំងផ្ទាល់។

លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បញ្ជាក់ថាសាកសពសត្វដំរីព្រៃញី ងាប់ជាប់អូរនោះ មានស្ថានភាពហើមស្អុយ។ លោក បន្ថែមថា មន្ទីរបរិស្ថានបានពិនិត្យ និងធ្វើកោសល្យវិច័យ ជាមួយក្រុមការងារមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងក្រុមពសុពេទ្យរបស់អង្គការ WCS ,WWF បានពិនិត្យឃើញថា ដំរីបានស្លាប់នោះ មិនមានកូននៅក្នុងពោះឡើយ។

លោក សុខ ឃាង អះអាងដូចនេះ៖ « ដំរីព្រៃញីដែលបានស្លាប់នៅស្រុកអូររាំងហ្នឹង គឺមិនមានកូននោះទេ។ បន្ទាប់ពីក្រុមការងារចុះពិនិត្យរួចរាល់ សាកសពដំរីនោះ ក៏ត្រូវបានគេយកទៅកបក្នុងព្រៃផងដែរ»៕


សាកសពដំរីព្រៃញី១ក្បាលត្រូវបានប្រទះឃើញស្លាប់ នៅចម្រាំងភ្នំថ្មមួយកន្លែងត្រង់ចំណុចក្រុមចុងរ៉ាង ភូមិ ពូហ្យាម ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ រូបភាព៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី


Tag:
 ដំរីព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com