កីឡាអន្តរជាតិ
អន្តរជាតិ
មិត្តភាពអន្តរជាតិ៖ ម៉ារ៉ុក ដែលលេចធ្លោនៅ World Cup យកឈ្នះប្រេស៊ីល ២-១
26, Mar 2023 , 3:29 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ារ៉ុក នៅតែរក្សាភាពខ្លាំងរបស់ខ្លួនចាប់តាំងពី FIFA World Cup ឆ្នាំ២០២២ មក ដោយបន្តយកឈ្នះម្ចាស់ជើងឯកពិភពលោកច្រើនជាងគេប្រេស៊ីលក្នុងលទ្ធផល ២-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។


 
នាជំនួបមិត្តភាពអន្តរជាតិ នៅថ្ងៃទី២៥ ខែមីនា ក្នុងកីឡដ្ឋាន Grand Stade de Tanger របស់ម្ចាស់ផ្ទះម៉ារ៉ុក Sofiane Boufal រកបានគ្រាប់នាំមុខឱ្យម៉ារ៉ុកនៅនាទី២៩ នៃវគ្គទី១ មុនពេល Casemiro សម្រេចបាល់តាមស្មើឱ្យប្រេស៊ីលវិញនៅនាទី៦៧។
 
Abdelhamid Sabiri ដែលទើបប្តូរចូលនាទី៦៤ ជាអ្នករកគ្រាប់បាល់ជ័យជម្នះឱ្យក្រុមអាហ្វ្រិកដែលធ្វើបាននៅនាទី៧៩។ ជ័យជម្នះលើក្រុមខ្លាំងប្រេស៊ីលនេះ បង្ហាញពីគុណភាពក្រុមកីឡាករបស់ម៉ារ៉ុក បន្ទាប់ពីពួកគេបានធ្វើព្យុះភ្លៀងរួចមកហើយនៅ World Cup កាតា។ 
 
ការប្រកួតពានរង្វាន់ពិភពលោកឆ្នាំ២០២២នៅប្រទេសកាតា ម៉ារ៉ុកអាចឈានដល់វគ្គពាក់កណ្តាលជាលើកដំបូង និងជាក្រុមអាហ្វ្រិកលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម៉ារ៉ុកធ្លាក់ក្រោមថ្វីជើងក្រុមបារាំង។
 
លទ្ធផលប្រកួតមិត្តភាពអន្តរជាតិផ្សេងទៀត៖
-នូវែលសេឡង់ ២-១ ចិន
-អាល្លឺម៉ង់ ២-០ ប៉េរូ
-បារ៉ែន ១-២ ប៉ាឡេស៊្ទីន
-ស៊ីរី ៣-១ ថៃ
-អេមីរ៉ាតអារ៉ាប់រួម ០-០ តាហ្ស៊ីគីស្ថាន៕

Tag:
 World Cup
  មិត្តភាពអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com