ជាតិ
សុខភាព
តើអាហារបំប៉ន អាចព្យាបាលជំងឺទឹកនោមផ្អែមជាទេ? 
×![]()
ភ្នំពេញ៖ អាហារបំប៉ន ត្រូវបានគេប្រើប្រាស់ ដើម្បីជំនួយដល់សុខភាព និងជួយព្យាបាលជំងឺផ្សេងៗ។ ស្របពេលនោះ តាមបណ្ដាយសង្គមមួយចំនួន ក៏បានផ្សព្វផ្សាយពីអាហារបំប៉ន ព្យាបាលជំងឺទឹកនោមផ្អែមជាសះស្បើយទៀតផង។ តើអាហារបំប៉ន ពិតជាអាចជួយព្យាបាលជំងឺទឹកនោមផ្អែមជាមែនឬ?
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជាស្ថាបនិកកម្មវិធីទូរសព្ទដៃ «CarnetDia» បានឱ្យដឹងថា ជំងឺទឹកនោមមិនអាចព្យាបាលជាដាច់នោះទេ។ លោកវេជ្ជបណ្ឌិត បន្ថែមថា អ្នកជំងឺទឹកនោមមិនអាចបោះបង់ថ្នាំពេទ្យនោះទេ ហើយមុននឹងប្រើប្រាស់ផលិតផលអ្វីមួយត្រូវតែពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញជាមុនសិន។
វេជ្ជបណ្ឌិត ស៊ុំ សត្ថា ពន្យល់បែបនេះ៖ «អ្នកជំងឺមួយចំនូនគឺគាត់ទទួលទានថ្នាំតាមគ្នា អ្នកជំងឺមួយចំនួនតូចណាមួយនោះ យកថ្នាំដែលគាត់ធ្លាប់ប្រើប្រាស់ចេះតែយកប្រើប្រាស់បន្តទៅទៀតដោយមិនបានមកពិនិត្យ ឱ្យបានទៀតទាត់ ឬប្រើប្រាស់ផលិតផលផ្សេងៗ ដោយមិនបានប្រឹក្សា ជាមួយគ្រូពេទ្យ ។ ទង្វើទាំងអស់នេះ អាចផ្ដល់នូវហានិភ័យ» ។
បើតាមវេជ្ជបណ្ឌិតជំនាញរូបនេះ បានណែនាំថា អ្នកជំងឺទឹកនោមផ្អែមមិនត្រូវប្រើប្រាស់ផលិតផល ឬថ្នាំតាមគ្នានេះទេ ដោយត្រូវមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ និងត្រូវពិនិត្យឱ្យបានទៀងទាត់ ជៀសវាងបង្កហានិភ័យថ្ងៃក្រោយ៕
Tag:
ជំងឺទឹកនោមផ្អែម
អាហារបំប៉ន
© រក្សាសិទ្ធិដោយ thmeythmey.com