ជាតិ
«សុខ» ជាមនុស្សយន្តបដិសណ្ឋារកិច្ច និយាយភាសាខ្មែរដំបូងគេ
01, Apr 2023 , 7:59 am        
រូបភាព
ភ្នំពេញ៖ «សុខ» ជាឈ្មោះរបស់មនុស្សយន្តដែលអាចនិយាយភាសាខ្មែរដំបូងគេ។  រ៉ូបូតនេះ ត្រូវបានបង្កើតឡើងដោយ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល ​នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។​ ភាពវៃឆ្លាតរបស់ «សុខ» គឺអាចប្រាស្រ័យទាក់ទងជាមនុស្សជុំវិញខ្លួន ដូចជា ប្រាប់ព័ត៌មានទូទៅនៃស្ថាប័ន ឆ្លើយតបទៅតាមសំណួរដែលអ្នកទស្សនកិច្ចចង់ដឹង។ លើសពីនេះ ក្រុមអ្នកស្រាវជ្រាវ បានដាក់បញ្ចូលនូវប្រព័ន្ធបច្ចេកវិទ្យាភាសា ប្រព័ន្ធខ្មែរ Chatbot កម្មវិធីវិភាគមុខមនុស្សជាដើម។ បើតាមលោក ប៉េង លីឃៀង អ្នកស្រាវជ្រាវផ្នែក AI រ៉ូបូតនេះបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ភាសាជាតិ ក្នុងទម្រង់ឌីជីថលឱ្យកាន់តែទូលំទូលាយ។ បន្ថែមពីនេះ វាជាការស្រាវជ្រាវផ្នែករ៉ូបូត និងបញ្ញាសប្បនិម្មិត ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីៗឱ្យបានច្រើនជាងមុន ក្នុងប្រទេសកម្ពុជា។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាកិច្ចសម្ភាសរវាងកញ្ញា ហេង ស្រីលីន និងលោក ប៉េង លីឃៀង អ្នកស្រាវជ្រាវផ្នែកAI ដូចតទៅ៖
 


លោក ប៉េង លីឃៀង អ្នកស្រាវជ្រាវផ្នែកAI នាំយករ៉ូបូតឈ្មោះ សុខ ទៅពិព័រណ៌ក្នុងកម្មវិធី«វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី១»។

រ៉ូបូតឈ្មោះ«សុខ» ត្រូវបានដាក់តាំងបង្ហាញនៅស្តង់ពិព័រណ៌ CADT ។

Tag:
 ThmeyThmey
  រ៉ូបូត
  លោក ប៉េង លីឃៀង
  AI
 CADT
© រក្សាសិទ្ធិដោយ thmeythmey.com