ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ខេត្តព្រះវិហារទទួលបានទេសចរ ជាង ៤០០០ នាក់ នៅថ្ងៃទី១ នៃបុណ្យចូលឆ្នាំខ្មែរ រូបភាពពី៖ អាជ្ញាធរជាតិព្រះវិហារ
× ភ្នំពេញ៖ ខេត្តព្រះវិហារ បានទេសចរ នាឱកាសបុណ្យចូលឆ្នាំខ្មែរថ្ងៃទី១ សរុបចំនួន ៤ ៤៥៥នាក់ ដោយភ្ញៀវជាតិមានជាង ៥០០០ នាក់ ក្នុងនោះ ទេសចរជាង ២០០០ នាក់ បានទៅកម្សាន្តនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងជាង ១០០០ នាក់ ទៅកម្សាន្ត ប្រាសាទកោះ។
ទេសចរ ដែលទៅកម្សាន្តនៅខេត្តព្រះវិហារ នាថ្ងៃទី១៤ ខែមេសា នេះ គឺមានចំនួន ៤ ៤៥៥នាក់ ដោយភ្ញៀវជាតិមានចំនួន ៤ ៤០៤នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៥១នាក់។ ចំពោះតំបន់ប្រវត្តិសាស្រ្ត ដូចជា រមណីរយដ្ឋានប្រាសាទព្រះវិហារ មានទេសចរទៅកម្សាន្តចំនួន ១ ០១៥នាក់។ ចំណែក រមណីយដ្ឋានប្រាសាទកោះកេរ គឺមានទេសចរទៅកម្សាន្តចំនួន ៩២៥នាក់។ នេះបើតាមរបាយការណ៍របស់ អាជ្ញាធរជាតិព្រះវិហារ។
ដោយឡែក កាលពីថ្ងៃទី ៣-៩ ខែមេសាកន្លងទៅ ខេត្តព្រះវិហារ មានទេសចរចេញដើរកម្សាន្តសរុបចំនួន ៤៥ ២៨១នាក់។ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៤៤ ៨៦៣នាក់ រីឯ ទេសចរអន្តរជាតិមានចំនួន ៤១៨នាក់។
សូមបញ្ជាក់ថា ភ្ញៀវទេសចរចេញដើរលេងបណ្ដើរៗមុនចូលឆ្នាំថ្មី ចាប់ពីថ្ងៃ៣-៩ ខែមេសា គឺមានជាង៣៧ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិ៣២៣ ២៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៤៨ ៤០១នាក់៕
Tag:
ThmeyThmey
ចូលឆ្នាំខ្មែរ
ខេត្តព្រះវិហារ
ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com