ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការ​អង្គុយ​សមាធិ​ធ្វើអោយ​ខួរក្បាល​មាន​ភាព​ឆ្លាត​វៃ​
26, Jun 2023 , 6:59 am        
រូបភាព
ក្រុម អ្នក​ស្រាវជ្រាវ​បានធ្វើការ​សិក្សា​ទៅ​លើអត្ថប្រយោជន៍​នៃ​ការ​ធ្វើ​សមាធិ​។ ពួក​គេ​រក​ឃើញ​ថា​ការ​ធ្វើ​សមាធិអាច​ជួយ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​របស់​ខួរក្បាលបាន និង​ជួយ​ឱ្យ​វា​មាន​សម​ត្ថភាព​ពិសេសក្នុង​ការ​ឆ្លើយ​តបនឹង​ធ្វើ​ការងារ​កាន់តែ​ឆាប់រហ័សឡើង​។

 
ហើយ​ចំពោះ​គុណសម្បត្តិនៃ​ការ​ធ្វើ​សមាធិ​ជា​ប្រចាំ និង​ជួយ​ឱ្យ​ខួរក្បាល​ផ្នែក​ខាង​មុខ​កាន់តែ​ក្រាស់​ឡើង ហើយ​ខួរក្បាល​ផ្នែក​នេះ​មាន​តួនាទី​ឆ្លើយ​តប​នឹង​អ្វី​ដែល​មក​ប៉ះទង្គិច​។ ការ​អង្គុយ​សមាធិនឹង​ជួយ​ឱ្យ​កោសិការ​ខួរក្បាល​ត​ភ្ជាប់​គ្នា​បាន​ល្អ​ប្រសើរឡើងជា​និច្ច ហេតុនេះ​ដើម្បី​ឲ្យ​ខួរក្បាល​របស់​យើង​មាន​សភាព​រេផ្លិច​បាន​ល្អ ​។ ភាព​ស្ងប់​សុខ​ផ្លូវចិត្តនឹង​ធ្វើ​អោយ​អារម្មណ៍​យើង​ស្រស់ស្រាយ និងឆាប់​ទទួល​បាន​នូវ​ជោគជ័យ​ចំពោះ​រាល់​ភារកិច្ច​ទាំងឡាយ ដែល​យើង​ត្រូវ​បំពេញ​ជា​រៀងរាល់ថ្ងៃ ៕

© រក្សាសិទ្ធិដោយ thmeythmey.com