ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្អក​ក: អ្វីដែលអ្នកគួរយល់និងធ្វើ
04, May 2023 , 6:59 am        
រូបភាព


នៅ​ពេល​ណា​ដែល​គួរ​ទៅ​ជួបនឹង​គ្រូពេទ្យ
  • ការ​ស្អក​ក​របស់​អ្នកមាន​ជាប់​លើស​ពី​មួ​យស​ប្តា​ហ៍
  • អ្នកមាន​ស្អក​ក​សូ​ម្បី​តែ​អ្នក​មិន​មាន​ផ្តាសាយ​, បញ្ហា​នៃ​ប្រតិកម្ម ឬ​គ្រោះថ្នាក់​ថ្មី​ៗ​ទៅ​លើ​សម្លេង​នោះ​ទេ
  • អ្នកមាន​ស្នាម​ជាំ ឬ​ហើម​នៅ​នឹង​ក​, ដែល​មានការ​ឈឺ​ជាប់​រហូត​នៅ​ពេល​ដែល​និយាយ ឬ​ហូរ​ទឹក​ចេញពី​ច្រមុះ
តើ​រោគ​សញ្ញា​កំពុង​តែ​ប្រាប់​អ្នក​ពី​អ្វីខ្លះ?

  • បំពង់​សម្លេង​របស់​អ្នក​ដែល​ជា​សាច់ដុំ​ដ៏​តូច​២​ដែល​នៅ​ខាងក្រោយ​គ្រាប់ពោន​របស់​អ្នក​, មាន​ចលនា​ទៅ​ម្ខាង​នៅ​ពេល​ដែល​អ្នក​ដកដង្ហើម និង​ញ័រ​ត្រឡប់​មក​វិញ និង​មាន​ចលនា​ទៅ​មុខ​នៅ​ពេល​ដែល​អ្នក​និយាយ​។ នៅ​ពេល​ដែល​សម្លេង​របស់​អ្នក​ស្អក​, វា​មាន​ន័យ​ថា មាន​អ្វីមួយ​នឹង​នៅ​បំពង់​សម្លេង​ដែល​បាន​មក​ពី​ការ​ពេញ​ជិត ឬ​បង្អាក់​នូវ​មធ្យោបាយ​ដែល​ធ្វើ​អោយ​វា​ញ័រ​នេះ​។
  • ជា​ធម្មតា អ្វីមួយ​នេះ​គឺ​ហើម​ដែល​បាន​មក​ពី​ភាព​សប្បាយ​ប៉ុន្មាន​ម៉ោង​ក្នុង​ការ​ស្រែក​អំពី​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​បាល់ទាត់​ជាដើម​, និយាយ​លឺ​ៗ, ស្រែក​អោយ​កូន​ៗ​របស់​អ្នក ឬ​ច្រៀង​ជាដើម​។ អ្នក​ដែល​ប្រើ​សម្លេង​របស់​ពួក​គេ​ឥត​ឈប់​ឈរ​អាច​វិ​វត្ត​ទៅ​ជា​មាន​ដុំ​តូច​ៗ​នៅ​នឹង​បំពង់​សម្លេង​ដែល​ធ្វើ​អោយ​មានការ​ស្អក​នេះ​ឡើង​។
  • ប្រាកដ​ណាស់​, ការ​ប្រើប្រាស់​ឥត​ឈប់​ឈរ ឬ​ប្រើ​ខ្លាំង​ពេក​នូវ​បំពង់​សម្លេង​របស់​អ្នក​គឺ​មិនមែន​ជា​មូល​ហេតុតែ​មួយ​គត់​ដែល​អាច​បណ្តាល​អោយ​ស្អក​នោះ​ទេ​។ ការ​ឆ្លង​មេរោគ​ទៅ​លើ​ឆ្អឹង​ស៊ីនុស ឬ​ការ​ឆ្លង​មេរោគ​ទៅ​លើ​ប្រដាប់​ដកដង្ហើម​ផ្នែក​ខាងលើ​ដូច​ជា​ផ្តាសាយ​ជាដើម អាច​អោយ​ហើម​បំពង់​សម្លេង​, ដែល​បណ្តាល​អោយ​មាន​ជា​ទូទៅ​នៃ​ការ​រលាក​បំពង់ក​។ ហើយ​លក្ខ​ខ័​ណ្ឌ​ដទៃ​ទៀត​ដែល​បណ្តាល​អោយ​ក្អក ឬ​សម្អាត​បំពង់ក​ដដែល​ៗ​អាច​នាំ​អោយ​មានការ​ស្អក​ផង​ដែរ​។
  • មូលហេតុ​ទូទៅ​ដទៃ​ទៀត​នៃ​ការ​ស្អក​ក​នេះ​គឺ​ការ​ចាល់​អាស៊ីត​ក្នុងអំឡុងពេល​គេង​យប់ គឺ​អាស៊ីត​ក្រពះ​កើនឡើង​ដែល​ប៉ះពាល់​ទៅ​ដល់​បំពង់​អាហារ​ចូល​ទៅ​ក្នុង​បំពង់ក​នៅ​ពេល​ដែល​អ្នក​គេង​។ តើ​អ្វី​ជា​ការ​លំបាក​អំពី​ប្រភេទ​នៃ​ការ​ចាល់​អាស៊ីត​នេះ​ដែល​អ្នក​មិន​អាច​ដឹង​ថា​អ្នកមាន​វា​ឬ​យ៉ាងណា​។ រោគ​សញ្ញា​ដំបូង​គឺ​មាន​ក្លិន​មិនល្អ​ខ្លាំង​នៃ​ការ​ដកដង្ហើម​ពេល​ព្រឹក​។ ដូចនេះ​ប្រសិនបើ​អ្នក​មានការ​ស្អក​កដោយ​មិនដឹង​មូលហេតុ គួប​ផ្សំ​នឹង​មាន​ក្លិន​ដកដង្ហើម​មិនល្អ​នៅ​ក្នុង​ពេល​ព្រឹក​, ការ​ចាល់​អាស៊ីត​នៅ​ពេល​យប់​អាច​ជា​បញ្ហា​។
  • អា​ឡែ​ហ្ស៊ី​អាច​ជា​រោគ​សញ្ញា​មិន​ផ្ទាល់​នៃ​ការ​ស្អក​ក​នេះ ចាប់តាំងពី​វា​បណ្តាល​អោយ​ក្អក​, ដកដង្ហើម​តាម​មាត់ និង​ហូរ​ទឹក​តាម​ច្រមុះ​ដែល​អាច​អោយ​រលាក​បំពង់​សម្លេង​។ ហើយ​សារធាតុ​ដែល​អ្នក​មិន​អាច​មាន​អា​ឡែ​ហ្ស៊ី​ដូច​ជា​ផ្សែង​បារី និង​ផ្សែង​នៃ​សារធាតុ​គីមី​ដទៃ​ទៀត​នោះ​, អាច​អោយរ​លាក​នូវ​បំពង់​សម្លេង និង​បណ្តាល​អោយ​ស្អក​ក​ផង​ដែរ​។
  • គ្រប់​ដែល​ផ្សែង​បារី​បណ្តាល​អោយ​ស្អក​នោះ​, វា​មានរឿង​ផ្សេង​ទៀត​ដូច​ជា ដោយ​ការ​បង្កើត​ជា​ដុំ​សាច់​រីក​ដុះដាល​នៅ​លើ​បំពង់​សម្លេង​, ជា​បញ្ហា​ដែល​ប៉ះពាល់​ទៅ​លើ​អ្នក​ជក់បារី​ជាង​អ្នក​ផ្សេង​ទាំងអស់​។
  • ហើយ​គ្មាន​អ្វី​ដែល​ជា​មូលហេតុ​នៃ​ការ​ស្អក​ក​នោះ​, ខ្យល់​ស្ងួត​ធ្វើ​អោយ​ការ​ស្អក​ក​កាន់តែ​អាក្រក់​ទៅ​ៗ​។
ការ​បន្ធូរបន្ថយ​នូវ​រោគ​សញ្ញា
  • អ្នក​មិន​ចាំបាច់​ត្រូវ​បាន​ចេញពី​កន្លែង​ក្រុម​នៃ​មនុស្ស​រហូត​នោះ​ទេ​។ មាន​មធ្យោបាយ​ជា​ច្រើន​ទៅ​នឹង​ការ​ព្យាបាល​ការ​ស្អក​ក​នេះ នឹង​ធ្វើ​អោយ​សម្លេង​របស់​អ្នក​ត្រឡប់​មក​ដូច​សភាព​ដើម​វិញ​។ 
  • វេជ្ជបណ្ឌិត ហ៊ូ​វា​ដ លឺរ​វី​ន​ដែល​ជា​ប្រធាន​នៃ​មជ្ឈមណ្ឌល Mount Sinai Nasal Sinus នៅ​ក្នុង​ទីក្រុង ក្លេ​វឺ​រលេ​ន​បាន​និយាយ​ថា ភាព​ស្ងប់ស្ងាត់​មិន​និយាយ​ស្តី​គឺជា​ដំណោះស្រាយ​ដែល​ល្អ​បំផុត​ដែល​អ្នក​អាច​ផ្តល់​អោយ​សម្លេង​របស់​អ្នក​មិន​មាន​សកម្មភាព​និយាយ​ស្តី​នោះ​។ យ៉ាង​ហោច​ណាស់​ក៏​ចៀសវាង​ពី​ការ​ស្រែក​ខ្លាំង​ៗ ឬ​និយាយ​ខ្សឹប​ៗ​ដែរ​។ វេជ្ជបណ្ឌិត លឺរ​វី​ន​បាន​និយាយ​ថា ការ​និយាយ​ខ្សឹប​ៗ​ក៏​អាច​អោយ​សង្កត់​យ៉ាង​ខ្លាំង​ទៅ​លើ​បំពង់​សម្លេង​ដែរ​។ ប្រសិនបើ​អ្នក​ត្រូវ​តែ​និយាយ​, អ្នក​គួរតែ​ប្រើ​សម្លេង​ដែល​ស្រទន់​គឺជា​ការ​ល្អ​
  • វេជ្ជបណ្ឌិត Glenn Bunting ដែល​ជា​អ្នកឯកទេស​ខាង​ភាសា​និយាយ​នៅ​ឯ​មជ្ឈមណ្ឌល​ភ្នែក និង​ត្រចៀក ក្នុង​ទីក្រុង​ប៊ូ​ស្តុ​ន​បាន​និយាយ​ថា ការ​ដកដង្ហើម​ពី​ទឹក​ក្តៅ​ល្មម​(​ស្ទី​ម​) គឺជា​ព្យាបាល​មួយ​ដែល​ល្អ​បំផុត​ដែរ​។ ឬ​ព្យាយាម​ឆ្ពុង​។ គាត់​បាន​និយាយ​ថា វា​ហាក់ដូចជា​ទទួល​បាន​នូវ​ការ​ស្ទី​ម​មុខ​អ​ញ្ចឹ​ង​ដែរ​។ គាត់​បាន​បន្ថែម អ្នក​អាច​ពិចារណា​ការ​ប្រើ​នូវ​ម៉ាស៊ីន​សំណើម​នៅ​ក្នុង​បន្ទប់​គេង​ដើម្បី​អោយ​មាន​ស្ថេ​រ​ភាព​នៃ​ការ​ប៉ះពាល់​ដែល​បាន​ពី​កម្តៅ​នៅ​ខាងក្នុង​ស្ងួត​នោះ​។ 
  • អ្នក​ចាំបាច់​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ដែរ​។ គាត់​សំណូមពរ​ថា ការ​ណែនាំ​សម្រាប់​ការ​ផឹកទឹក​ដែល​ផ្តល់​នូវ​សុខភាព​នេះ​គឺ បង្កើន​នូវ​ការ​ផឹកទឹក​រហូត​ដល់​ទឹកនោម​របស់​អ្នក​ប្រែជា​ថ្លា​។ ប្រសិនបើ​អ្នក​លេបថ្នាំ​វីតាមីន​ដូច​ជា បែ​តា ការ៉ូ​តែ​ន ឬ​ថ្នាំ​ដែល​ផ្លាស់​ប្តូរ​ពណ៌​ទឹកនោម​, បន្ទាប់​មក​សូម​ផឹកទឹក​២០០​មី​លី​លី​ត្រ ពី​១០ ទៅ​១២​កែវ​ជា​រៀងរាល់ថ្ងៃ​។
  • ប្រសិនបើ​ការ​ស្អក​ក​របស់​អ្នក​បណ្តាល​មក​ពី​ផ្តាសាយ​, សូម​ព្យាយាម​ញ៉ាំ​ស៊ុប​។ វេជ្ជបណ្ឌិត លឺរ​វី​ន​បាន​និយាយ​ថា វា​ជា​វិទ្យាសាស្ត្រ​ដែល​ល្អ​សម្រាប់​ការ​ញ៉ាំ​ស៊ុប​។ កម្តៅ​បង្កើត​ជា​សំណើម និង​ខ្ទឹម​គឺជា​អ្នក​ធ្វើ​អោយ​បញ្ចេញ​មុ​យ​គីស​(​ស្លេស​)​យ៉ាង​ល្អ​។ ប្រសិនបើ​ស៊ុប​មិនមែន​ជា​អាហារ​ដែល​អ្នក​ចូល​ចិត្ត​ទេ​នោះ​, គាត់​សំណូមពរ​អោយ​ញ៉ាំ​ខ្ទឹម​បន្ថែម​។
  • វេជ្ជបណ្ឌិត លឺរ​វី​ន​បាន​និយាយ​ថា ទឹក​ស៊ី​រ៉ូ Robitussin គឺ​ល្អ​សម្រាប់​បញ្ចេញ​ស្លេស​។ ប៉ុន្តែ​ចៀសវាង​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​អ៊ី​ស្តា​មីន ដែល​អោយ​មាន​ឥទ្ធិ​ល​ស្ងួត​។ គាត់​បាន​និយាយ​ថា ថ្នាំ​សម្រួលការ​ដកដង្ហើម​អាច​ជួយ​បន្ថយ​ការ​ហូរ​របស់​ស្លេស​បាន ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ជំងឺ​បេះដូង​, សូម​ពិនិត្យ​ជាមួយនឹង​គ្រូពេទ្យ​មុន​នឹង​ប្រើ​វា​។ ផលិតផល​សម្រួល​ដង្ហើម​មួយ​ចំនួន​ដែល​ប្រើ​តាម​មាត់​អាច​បង្កើន​នូវ​សម្ពាធ​ឈាម​។
  • ចៀសវាង​ប្រើ​អាស្ពីរីនៈ វេជ្ជបណ្ឌិត លឺរ​វី​ន​បាន​និយាយ​ថា ប្រសិនបើ​ការ​ផ្តាសាយ​បាន​ធ្វើ​អោយ​មានការ​ឆ្លង​មេរោគ​ជា​ច្រើន​, អាស្ពីរីន​អាច​បណ្តាល​អោយ​មាន​ស្នាម​ជាំ​នៅ​លើ​បំពង់​សម្លេង​ដែល​អាច​ធ្វើ​អោយ​ការ​ស្អក​ក​របស់​អ្នក​កាន់តែ​យ៉ាប់​ទៅ​ៗ​។ សូម​ជ្រើសរើស​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​មិនមែន​ជា​ថ្នាំ​អាស្ពីរីន​។
  • វេជ្ជបណ្ឌិត ថូ​ម៉ាស យ៉ា​រីង​ថុ​ន​ដែល​ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​ត្រចៀក និង​បំពង់ក​នៅ​ឯ​សាកលវិទ្យាល័យ​វ៉ា​ស៊ី​ន​តោន នៅ​ទីក្រុង​សេ​អា​ថ​ល​( Seattle )​បាន​និយាយ​ថា សូម​ប្រើប្រាស់​ថ្នាំ​ក្អក និង​ថ្នាំ​ប្រឆាំង​នឹង​កំហាក​ដើម្បី​ការពារ​ការ​ក្អក​ដែល​នាំ​អោយ​មានការ​ខូចខាត​នៃ​បំពង់​សម្លេង​ទៅ​ថ្ងៃក្រោយ​។
  • វេជ្ជបណ្ឌិត ដេ​វី​ដ អា​លេស​ស៊ី​ដែល​ជា​គ្រូពេទ្យ​ឯកទេស​ខាង​ជំងឺ​ត្រចៀក និង​បំពង់ក​នៅ​ក្នុង​ទីក្រុង ឡូ​ស​អេ​ន​ជី​លេស​បាន​និយាយ​ថា សភាព​ផ្ទុយ​ទៅ​នឹង​ការ​ជឿជាក់​សព្វ​ថ្ងៃនេះ​, ការ​ខ្ពុះ​មាត់​ជាមួយនឹង​ទឹក​លាង​មាត់​ធ្វើ​អោយ​ការ​ស្អក​ក​កាន់តែ​អាក្រក់​ទៅ​ៗ​។ ទឹក​ខ្ពុះ​មាត់​ភាគច្រើន​គឺ​ផ្សំ​ឡើង​ដោយ​ជាតិ​អាល់កុល​ដែល​ធ្វើ​អោយរ​លាក​ភ្នាស​ដែល​បញ្ចេញ​ស្លេស និង​ធ្វើ​អោយ​ខ្វះ​ជាតិ​ទឹក​ដល់​បំពង់​សម្លេង​។ ទឹក​ខ្ពុរមាត់​មិន​ទៅ​ដល់​កន្លែង​ដែល​នៅ​ជិត​បំពង់​សម្លេង​នោះ​ទេ​, តែ​សកម្មភាព​នៃ​ការ​ខ្ពុរ​គឺជា​ផល​ប៉ះពាល់​។ វា​ប៉ះពាល់​ទៅ​លើ​បំពង់​សម្លេង និង​បង្កើន​នូវ​ការ​ហើម​។
  • វេជ្ជបណ្ឌិត អា​លេស​ស៊ី​បន្ថែម​ថា ជាតិ​អាល់កុល​នៅ​ក្នុង​ស្រា​ក្រឡុក​មាន​ឥទ្ធិពល​ស្ងួត​ដូច​គ្នា​ដែរ​ទៅ​នឹង​ជាតិ​អាល់កុល​ដែល​នៅ​ក្នុង​ទឹក​ខ្ពុរមាត់​។ ប្រសិនបើ​អ្នក​ស្អក​ក​, សូម​អោយ​បំពង់ក​របស់​អ្នក​បាន​ប្រសើរ​ឡើង​ដោយ​ការ​ផឹក​ភេសជ្ជៈ​ដែល​មិន​មាន​ជាតិ​អាល់កុល​ជំនួស​វិញ​។
  • វេជ្ជបណ្ឌិត ប៊ុ​ន​ថី​ង​បាន​និយាយ​ថា សូម​នៅ​អោយ​ឆ្ងាយ​ពី​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​នៅ​ក្នុង​កាហ្វេ​, ទឹក​សូ​ដា ឬ​សូកូឡា​។ កាហ្វេ​អ៊ី​ន​ជា​ភ្នាក់ងារ​បណ្តាល​អោយ​ស្ងួត​ដែល​មិន​ជួយ​ដល់​ការ​រលាក​នៃ​បំពង់​សម្លេង​នោះ​ទេ​។
នៅ​ពេល​ណា​ដែល​អ្នក​ត្រូវការ​ជំនួយ​ពី​ផ្នែក​វេជ្ជសាស្ត្រ
 
ប្រសិនបើ​ដុំ​នៅ​នឹង​បំពង់​សម្លេង​ធ្ងន់ធ្ងរ ឬ​ប្រសិនបើ​ការ​លូតលាស់​របស់​ដុំ​ត្រូវ​បាន​រក​ឃើញ​, គ្រូពេទ្យ​អាច​ជួយ​បាន​។
  •  សូម​សួរ​អំពី​ការ​ព្យាបាល​ដោយ​សម្លេងៈ វេជ្ជបណ្ឌិត លឺរ​វី​ន​បាន​និយាយ​ថា ដុំ​នៅ​នឹង​បំពង់​សម្លេង​មិន​បានជា​សះស្បើយ​ដោយ​ការ​សម្រាក​មិន​និយាយ​ស្តី​អ្វី និង​ដោយ​បច្ចេកទេស​ការពារ​ពី​ការ​ស្អក​ក​ទេ​, គ្រូពេទ្យ​អាច​ស្នើ​អោយ​អ្នក​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​ខាង​ជំងឺ​សម្លេង​សម្រាប់​ការ​ព្យាបាល​សម្លេង​របស់​អ្នក​សា​ជា​ថ្មី​។ ការ​វះកាត់​អាច​ត្រូវ​បាន​គេ​ពិចារណា​ក្នុង​ករណី​ធ្ងន់ធ្ងរ​។
  • ព្យាបាល​ដុំ​សាច់ៈ វេជ្ជបណ្ឌិត លឺរ​វី​ន​បាន​និយាយ​ថា ប្រសិនបើ​គ្រូពេទ្យ​សង្ស័យ​ថា​ដុំ​សាច់​បណ្តាល​អោយ​អ្នក​ស្អក​ក​នោះ​, ចូរ​ទៅ​ជួប​គ្រូពេទ្យ​។ ប្រសិនបើ​ពួក​វា​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ដំណាក់កាល​ដំបូង​, ជា​ធម្មតា​ពួក​វា​អាច​ត្រូវ​បាន​គេ​ព្យាបាល​។
ការ​ការពារ​បញ្ហា​ទៅ​ថ្ងៃក្រោយ
នៅ​ពេល​ដែល​អ្នក​បានជារ​សះស្បើយ​ពី​ការ​ស្អក​ក​ហើយ​, ទាំងនេះ​គឺ​របៀប​ដើម្បី​បង្ការ​ទៅ​ថ្ងៃក្រោយ​។
  • វេជ្ជបណ្ឌិត ប៉ូ​នី រ៉ា​ហ្វា​អែ​ល​ដែល​ជា​គ្រូបង្វឹក​សម្លេង​ក្នុង​ល្ខោន Repertory អា​មេ​រិ​ក​ក្នុង​ខេ​ម​ប្រី​ជ​, ទីក្រុង​ម៉ាស្សា​ឈូ​សេត​បាន​និយាយ​ថា អ្នក​ដែល​ប្រើប្រាស់​សម្លេង​ច្រើន គឺ​អ្នក​អត្ត​ព​លិ​ក​សម្លេង​។ ហើយ​វា​ក៏​ដូចនឹង​អ្នក​អត្ត​ព​លិ​ក​ដទៃ​ទៀត​ដែរ​ដែល​ពួក​គេ​ចាំបាច់​កម្តៅ​សាច់ដុំ​នោះ​។ សូម​ព្យាយាម​ធ្វើ​របៀប​នេះ​មុន​ពេល​ដែល​មានការ​និយាយ​នៅ​ពេល​បន្ទាប់ ឬ​អនុវត្ត​លើ​ការ​ប្រគុំ​តន្ត្រី​ជា​ច្រើន​។
  • ទាញ​ថ្នម​ៗ​នូវ​សាច់ដុំ​ក​របស់​អ្នក​ដោយ​ការ​មាន​ចលនា​នៃ​ក្បាល​ជា​ជុំវិញ​យឺត​ៗ​ស្រប​ពេល​ដែល​មានការ​ដកដង្ហើម​យ៉ាង​ងាយស្រួល និង​អនុញ្ញាត​អោយ​ថ្គាម​របស់​អ្នក​ព្យូ​រយ៉ា​ង​ធូររលុង​។ គ្រវី​ស្មា​របស់​អ្នក​ក្នុង​ទិស​ដៅ​ផ្សេង​ៗ​គ្នា បន្ទាប់​មក​រំ​ញ័រ​វា​។ ក្រេបទឹក​បន្តិច​។ សូម​ធ្វើ​ចលនា​នៃ​អណ្តាត​របស់​អ្នក​ជុំវិញ​នៅ​ក្នុង​មាត់ និង​ខាងក្រៅ​មាត់​។ ស្ងាប​ពីរ ឬ​បី​ដង និង​ច្រៀង​ចម្រៀង​តិច​ៗ​នៅ​ពេល​ដែល​កំពុង​មាន​អារម្មណ៍​ថា​មានការ​ញ័រ​សម្លេង​នៅ​លើ​បបូរមាត់​ដែល​បិទ​ជិត​របស់​អ្នក​។ សូម​ធ្វើ​វា​ដូច​ៗ​គ្នា​ជា​រៀងរាល់ថ្ងៃ​បន្ទាប់​ពី​អ្នក​បាន​ប្រើប្រាស់​សម្លេង​របស់​អ្នក និង​អ្នក​នឹង​ជួយ​ការពារ​ពី​ការ​ស្អក​ក​។
  • ចៀសវាង​ការ​រលាកៈ វេជ្ជបណ្ឌិត អា​លេ​ស៊ី​បាន​និយាយ​ថា ផ្សែង​បារី​, ផ្សែង​នៃ​សារធាតុ​គីមី និង​ធូលី​ដី​អាច​ធ្វើ​អោយ​ស្អក​ក​។ ចៀសវាង​ការ​ប៉ះពាល់​ដោយ​ផ្សែង​បារី ដោយសារ​ខ្លួន​អ្នក​ផ្ទាល់ និង​របស់​អ្នក​ផ្សេង​ក៏​ដោយ​។ គាត់​បាន​សំណូមពរ​ថា សូម​ពាក់​ម៉ាស​ដើម្បី​ការពារ​បំពង់ក និង​បំពង់​សម្លេង​របស់​អ្នក​ពី​ធូរ​លី និង​ផ្សែង​។
  • បញ្ឈប់​ការ​សម្អាត​បំពង់ក​របស់​អ្នកៈ វេជ្ជបណ្ឌិត ប៊ុ​ន​ធី​ង​បាន​និយាយ​ថា ការ​សម្អាត​បំពង់ក​របស់​អ្នក​គឺជា​ទម្លាប់​ទូទៅ​មួយ​ដែល​អាច​ពិបាកទៅ​នឹង​ការ​កម្ចាត់​ចេញ​ណាស់​។ គាត់​សំណូមពរ​ថា ដើម្បី​ចៀសវាង​ការ​ស្អក​ក​ដែល​អាច​ជា​លទ្ធផល​នោះ​, ព្យាយាម​លេប​ជំនួស​វិញ​។ លេប​យឺត​ៗ​ដូចដែល​អ្នក​លេប​អាហារ​មួយ​ចំណែក​អ​ញ្ចឹ​ង​ដែរ​។ គាត់​បាន​បន្ថែម​ទៀត​ថា វា​នឹង​បន្ថយ​អារម្មណ៍​ថា​មាន​អ្វី​នៅ​ក្នុង​បំពង់ក​របស់​អ្នក​។
  • ប្រសិនបើ​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ​ជា​ច្រើន​ដង​, សម្លេង​របស់​អ្នក​នឹង​ប៉ះពាល់​ទៅ​នឹង​រឿង​២​គឺ​ខ្យល់​ស្ងួត​ពេក និង​ភាព​ចាំបាច់​នៃ​ការ​និយាយ​អោយ​លឺ​ជាង​សម្លេង​ថ្លង់​របស់​ម៉ាស៊ីន​។ វេជ្ជបណ្ឌិត ប៊ុ​ន​ធី​ង​បាន​សំណូមពរ​ថា អោយ​បន្ថែម​នូវ​ទឹក​ក្តៅ​ឧ​ណ្ឌ​ៗ និង​ផឹកទឹក​អោយ​បាន​ច្រើន​អំឡុង​ពេលធ្វើការ​ហោះហើរ​នោះ​។
  • វេជ្ជបណ្ឌិត ប៊ុ​ន​ធី​ង​បាន​និយាយ​ថា ប្រសិនបើ​អ្នក​ត្រូវការ​មាន​ទំនាក់ទំនង​នៅ​ទីកន្លែង​ដែល​អ៊ូអរ​នោះ​, សូម​ធ្វើ​វា​អោយ​នៅ​ជិត​គ្នា និង​នៅ​ជួរ​នៃ​មនុស្ស​ដទៃ​ទៀត​ដែល​ត្រូវការ​ស្តាប់​។ មាន​ន័យ​ថា​ទីតាំង​ដែល​ល្អ​គឺ​មុខ​ទល់មុខ​គ្នា ដូចនេះ​ពួក​គេ​អាច​អាន​នូវ​បបូរមាត់​របស់​អ្នក​។
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com