ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​៣​យ៉ាង​ជួយ​អោយ​តម្រងនោម​អ្នក​មាន​សុខភាព​ល្អ
05, May 2023 , 6:59 am        
រូបភាព
តម្រងនោម​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​សំអាត​រាង​កាយ​របស់​អ្នក ព្រមទាំង​សំអាត​ឈាម​។ ប្រសិនជា​តម្រងនោម​របស់​អ្នក​មានការ​ស្ទះ វា​នឹង​មិន​អាច​មាន​ល​ទ្ឋ​ភាព​ពេញលេញ​ទេ​ក្នុង​ការ​លាង​សំអាត​ឈាម​របស់​អ្នក​។

 
ដូច្នេះ​ដើម្បី​រក្សា និង​ធ្វើ​ឪ្យ​តម្រងនោម​មាន​សុខភាព​ល្អ និង​អាច​ដំណើរការ​រាង​កាយ​បាន​ល្អ អ្នក​គួរតែ​ត្រូវធ្វើ​តាម​វិធី​សាមញ្ញ​ៗ​ដូច​ខាងក្រោម​៖
 
១.​ញ៉ាំ​ទឹក​ឪ្យ​បាន​ច្រើន
ការ​ខ្សោះ​ជាតិ​ទឹក វា​អាច​បង្ក​ឪ្យ​មាន​បញ្ហា​តម្រងនោម ហើយ​ឱកាស​នេះ អាច​មាន​រហូត​ដល់​២០​ភាគរយ​ឯណោះ​។ ដូច្នេះ អ្នក​ត្រូវ​ធ្វើការ​ញ៉ាំ​ទឹក​ឪ្យ​បាន​ច្រើន​យ៉ាងតិច​២​លី​ត្រ​ជា​រៀងរាល់ថ្ងៃ ហើយ​ទឹក​ញ៉ាំ​ទៀត​សោ​ធ​វា​មិនមែន​ត្រឹមតែ​ល្អ​សំរាប់​តម្រងនោម​តែ​ប៉ុណ្ណោះ នោះ​ទេ វា​ល្អ​សំរាប់​រាង​កាយ​ទាំងមូល​តែ​ម្តង​ឧទាហរណ៍​ធ្វើ​ឪ្យ​ការ​បន្ទោបង់​បាន ស្រួល​ជាដើម​។ វិធី​ដែល​ល្អ ដើម្បី​ឪ្យ​អ្នកមាន​ឱកាស​ញ៉ាំ​ទឹកបាន​ច្រើន​ជា​ប្រចាំ អ្នក​ត្រូវ​មាន​ដប​ផ្ទុក​ទឹក នៅ​កន្លែង​ធ្វើ ក្នុង​កា​តាប នៅ​ក្នុង​ឡាន និង​ញ៉ាំ​ឪ្យ​បាន​ច្រើន​ពេល​ដែល​អ្នក​ញាំ​អាហារ​។
 
២.​ញាំ​ទឹកដោះគោ
ប្រសិនជា​មាន​ល​ទ្ឋ​ភាព អ្នក​ត្រូវ​ញ៉ាំ​ទឹកដោះគោ​ឪ្យ​បាន​១ ឬ​២​កែវ​ជា​រៀងរាល់ថ្ងៃ ព្រោះ​ជាតិ​កាល់ស្យូម​នៅ​ក្នុង​ទឹកដោះ​គោះ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​សម្ពាធ​ឈាម ដែល​អាច​ប៉ះពាល់​ដល់​សរសៃ​ឈាមក្រហម​។ ជាតិ​កាលស្យូម​នេះ​អាច​កាត់ម​ន្ថ​យ​បាន​ដល់​ទៅ​២៥​ភាគរយ​។
 
៣.​កាត់​បន្ថយ​ការ​ញាំ​ប្រៃ
ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្ពស់​អាច​ធ្វើ​ឪ្យ​មាន​គ្រោះ​នៅ​ក្នុង តម្រងនោម​។ កាលណា​បរិមាណ​អំបិល​ច្រើន​មាននៅ​ក្នុង​រាង​កាយ វា​អាច​រុញ​ច្រើន​ជាតិ​កាលស្យូម​ចូល​ទៅ​ក្នុង​តម្រងនោម ជា​ជាង​ការ​ចូល​ទៅ​ក្នុង​ឆ្អឹង​។ ដូច្នេះ​អ្នក​ត្រូវ​ចៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង ហើយ​យក​ល្អ​ត្រូវ​ញ៉ាំ​បន្លែ​ឪ្យ​បាន​ច្រើន​៕

© រក្សាសិទ្ធិដោយ thmeythmey.com