កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កីឡាករឧបសគ្គ អុល សៅហៀង ទទួលបានមេដាយសំរឹទ្ធ
06, May 2023 , 9:06 am        
រូបភាព
កីឡាករឧបសគ្គ អុល សៅហៀង ទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសាឯកត្តជន១០០ម៉ែត្រ១២ឧបសគ្គ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅមជ្ឈមណ្ឌលជ្រោយចង្វា នាព្រឹកថ្ងៃទី៦ ខែឧសភា នេះ។

 
 
សម្រាប់វិញ្ញាសានេះ កីឡាករហ្វីលីពីន Mark Julius Malabriga Rodelas បានមេដាយមាស និងមិត្តរួមជាតិគឺ Kevin Jeffrey Dador Pascua បានមេដាយប្រាក់។ សៅហៀង បានមេដាយសំរឹទ្ធស្ទួនជាមួយកីឡាករម៉ាឡេស៊ី Yoong Wei Theng ខណៈការប្រកួតចុងក្រោយ កីឡាករជម្រើសជាតិកម្ពុជារូបនេះ បានភ្លាត់ស្នៀតរបួសដៃ។
 
កីឡាករពីររូបទៀត គឺកីឡាករកម្ពុជា អ៊ុន តុលា និងកីឡាករម៉ាឡេស៊ី Nuur Hafis Said Alwi មិនទទួលបានមេដាយឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com