កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
វិញ្ញាសាអុកចត្រង្គ៥នាទី៖ សុខ លឹមហេង បានមេដាយមាស ក្រោយយកឈ្នះវៀតណាម
06, May 2023 , 10:23 am        
រូបភាព
កីឡាករ សុខ លឹមហេង បានយកឈ្នះមេដាយមាស លើការប្រកួតអុកចត្រង្គ ក្នុងវិញ្ញាសាប្រកួត៥នាទី នៃព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ នាព្រឹកថ្ងៃទី៦ ឧសភា។ សុខ លឹមហេង បានយកឈ្នះកីឡាករវៀតណាមមួយរូបទៀតគឺ Quang Trung Nguyen នាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅព្រឹកនេះ។



សុខ លឹមហេង បានយកឈ្នះវៀតណាមមួយក្ដារ ដោយការប្រើយុទ្ធសាស្រ្តសម្លាប់ក្បួនគូបដិបក្ខ បានដោយជោគជ័យ។ ឈានចូលក្ដារទី២នោះ សុខ លឹមហេង បានប្រើយុទ្ធសាស្ត្រសម្លាប់ក្បួន Quang Trung Nguyen ម្ដងទៀត។ 
 
មុនឡើងមកជួបគ្នាជាមួយវៀតណាមនេះ កីឡាករ សុខ លឹមហេង ក៏បានទម្លាក់កីឡាករវៀតណាមម្នាក់ទៀត Nam Thang Haong នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។
 
ដោយឡែកកីឡាករកម្ពុជា មួយរូបទៀត គឺ នូ ចាន់ផានិត និងកីឡាករវៀតណាម Nam Thang Haong បានមេដាយសំរិទ្ធស្ទួន នាការប្រកួតអុកចត្រង្គ ៥នាទីនេះ។

 

Tag:
 (អុកចត្រង្គ
  ស៊ីហ្គេម)
© រក្សាសិទ្ធិដោយ thmeythmey.com