កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អុកចត្រង្គ៤ទល់៤៖ កម្ពុជា ទទួលបានមេដាយប្រាក់
06, May 2023 , 2:01 pm        
រូបភាព
(អាវលឿង) កីឡាករអុកចត្រង្គកម្ពុជា ជា ស៊ីដេត ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
(អាវលឿង) កីឡាករអុកចត្រង្គកម្ពុជា ជា ស៊ីដេត ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
កីឡាករអុកចត្រង្គកម្ពុជា បានមេដាយប្រាក់ លើការប្រកួតអុកចត្រង្គ ក្នុងវិញ្ញាសា៤ទល់៤ ដោយប្រកួត៦០នាទី នៃព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ នាព្រឹកថ្ងៃទី៦ ឧសភា។



កីឡាករទាំង៤រូប មាន ឆយ វីរ៉ា, ជា ស៊ីដេត, ប៊ិន គាសេង និង ម៉េង សេរីសម្បត្តិ សម្រេចបានមេដាយប្រាក់ ដោយប្រកួតវិល៥ជុំ មាន២,៥ ។ ចំណែក ថៃ បានមេដាយមាស ដោយមាន៤ពិន្ទុ ពីការប្រកួតវិលជុំនេះ។ ដោយឡែកវៀតណាម និងហ្វីលីពីន បានមេដាយសំរិទ្ធស្ទួន។

Tag:
 (អុកចត្រង្គ
  ស៊ីហ្គេម)
© រក្សាសិទ្ធិដោយ thmeythmey.com