កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទះស៊ីហ្គេម៖ ថៃ បន្តបំបាក់មីយ៉ាន់ម៉ា ដើម្បីឈរកំពូលតារាង
06, May 2023 , 2:21 pm        
រូបភាព
ក្រុមជម្រើសជាតិបាល់ទះថៃ បន្តបំបាក់ជម្រើសជាតិមីយ៉ាន់ម៉ា ៣-0 សិត ដើម្បីឈរលើកំពូលតារាង នៃពូលB នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី៦ ឧសភា។



ការប្រកួតសិតទី១ ក្រុមជម្រើសជាតិថៃ បានឈ្នះមីយ៉ាន់ម៉ា ដោយលទ្ធផល២៥ ទល់១៨។ ចូលដល់សិតទី២ មីយ៉ាន់ម៉ា ប្រឹងវាយបកយកឈ្នះវិញដែរ ប៉ុន្តែមិនអាចទៅរួច ដោយបានត្រឹម២១គ្រាប់ ខណៈថៃ នៅតែទទួលជ័យជម្នះ ២៥គ្រាប់។
 
ជ័យជម្នះ២សិតនេះ បានធ្វើឱ្យថៃ មានប្រៀបយ៉ាងខ្លាំងលើមីយ៉ាន់ម៉ា។ ក្នុងសិតទី៣ ទម្រង់លេងមីយ៉ាន់ម៉ា ហាក់ធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសធ្វើឱ្យខូចបាល់ជាច្រើនគ្រាប់ ទាំងការវាយបាល់ចេញ (Service ) និងការវាយផ្ដាច់ ដែលផ្ដល់ពិន្ទុឱ្យថៃ ជាច្រើនគ្រាប់ ។ ថៃ បន្តយកឈ្នះក្នុងលទ្ធផល ២៥-១៧ ពិន្ទុ។
 
ថៃ ឈរកំពូលតារាង ខណៈមីយ៉ាន់ម៉ា ហាលអាវ។ ចំណែកវៀតណាម និងម៉ាឡេស៊ី ត្រូវតទល់ជាមួយគ្នា ដើម្បីបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយថៃ។

Tag:
 (បាល់ទះ
  ស៊ីហ្គេម)
© រក្សាសិទ្ធិដោយ thmeythmey.com