កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កីឡាការិនីប៉េតង់ អ៊ុំ ដាវីន បានមេដាយសំរឹទ្ធលើវិញ្ញាសាវាយយកពិន្ទុ
06, May 2023 , 2:48 pm        
រូបភាព
កីឡាការិនីប៉េតង់ អ៊ុំ ដាវីន បានមេដាយសំរឹទ្ធលើវិញ្ញាសាវាយយកពិន្ទុក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយចាញ់កីឡាការិនីវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃទី៦ ខែឧសភា នេះ។

 
នាការប្រកួតជម្រុះបឋម អ៊ុំ ដាវីន ស្ថិតនៅចំណាត់លេខ៤ក្នុងចំណោមកីឡាការិនី៧នាក់ ដោយធ្វើបាន២១ពិន្ទុ ខណៈកីឡាការិនីវៀតណាម Thi Thi Nguyen (៤៣ពិន្ទុ) និងកីឡាការិនីថៃ Rodsukhon Thongthanom ឡើងទៅចាំវគ្គបន្ត។ 
 
ឈានដល់ជុំទីពីរ អ៊ុំ ដាវីន រកបាន៣១ពិន្ទុ ដូចកីឡាការិនីមីយ៉ាន់ម៉ា Khin Cherry Thet ដែលធ្វើឱ្យពួកគេចាប់ដៃគ្នាទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដាវីន ចាញ់កីឡាការិនីវៀតណាម ៣៥-២៦ ដោយទទួលបានត្រឹមមេដាយសំរឹទ្ធ។
 
កីឡាការិនីមីយ៉ាន់ម៉ា Khin Cherry Thet ក្លាយជាម្ចាស់មេដាយមាស ក្រោយយកឈ្នះកីឡាការិនីវៀតណាម Thi Thi Nguyen ខណៈ ដាវីន និងកីឡាការិនីថៃ Rodsukhon បានមេដាយសំរឹទ្ធស្ទួន៕
 
រាយការណ៍ដោយ សែម វណ្ណា និង ផាត ដាណេ
 

© រក្សាសិទ្ធិដោយ thmeythmey.com