ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូកីឡាមកប្រកួតស៊ីហ្គេម ទៅទស្សនាអង្គរវត្ត ដោយឥតគិតថ្លៃ
15, May 2023 , 9:26 am        
រូបភាព
ពីពិធីចែកសញ្ញាបត្រដល់និស្សិតនៅព្រឹកថ្ងៃទី១៥ ឧសភានេះ សម្ដេច ហ៊ុន សែន ប្រកាសអនុញ្ញាតឱ្យគណៈប្រតិភូកីឡា ដែលមកប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២នេះ ទៅទស្សនាអង្គរវត្ត ដោយឥតគិតថ្លៃ។
 
«កម្ពុជាតូច តែបេះដូង»។ នេះជាសាររបស់សម្ដេច ហ៊ុន សែន ដែលប្រកាសអាជ្ញាធររមណីយដ្ឋានអង្គរ មិនយកថ្លៃសំបុត្រទស្សនាពីថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករបរទេស ដែលប្រកួតស៊ីហ្គេមឡើយ។ សម្ដេច ហ៊ុន សែន អនុញ្ញាតតែក្រុមគណៈប្រតិភូកីឡាប៉ុណ្ណោះ ចំពោះអ្នកគាំទ្រកីឡានោះ គឺមិនផ្ដល់ការអនុគ្រោះឥតគិតថ្លៃឡើយ។


Tag:
 ហ៊ុន សែន
  នយោបាយ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com