ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​ដែល​ជួយ​កាត់បន្ថយ​ស្ត្រេ​ស​
16, May 2023 , 10:59 pm        
រូបភាព
ក្រៅពី​ការ​ប្រើប្រាស់​ថ្នាំ​និង​ទម្រង់​ផ្សេង​ទៀត​នៃ​ការ​បំបាត់​បញ្ហា​ស្ត្រេ​ស ការ​ទទួលទាន​អាហារ​ត្រឹមត្រូវ​អាច​ជួយ​កាត់​បន្ថយ​និង​បង្ការ​បញ្ហា​ស្ត្រេ​សបាន​។ ការ​ដឹង​ថា​អាហារ​ណា​ដែល​គួរ​ពិសារ​និង​អាហារ​ណា​ដែល​គួរ​ជៀសវាង​អាច​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​ជាង​មុន​សប្បាយ​រីករាយ​ជាង​មុន​និង​មាន​សុខភាព​ល្អ​ជាង​មុន​។ ចូរ​អនុវត្ត​តាម​ជំហាន​ខាងក្រោម​ដើម្បី​ធ្វើការ​ជ្រើសរើស​អាហារ​ដែល​ជួយ​កាត់​បន្ថយ​ស្ត្រេ​ស​ពី​ជីវិត​របស់​អ្នក​។

 
១. ជ្រើសរើស​អាហារ​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ដើម្បី​ពង្រឹង​និង​ថែរក្សា​សាច់ដុំ​របស់​អ្នក​។ អាហារ​ដូច​ជា​អាល់​ម៉ុ​ន​, ត្រី​, ស៊ូ​ស៊ី (sushi), និង​សាច់​គោ​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ស្ត្រេ​សបាន​ដោយ​ការ​រក្សា​សុខភាព​រា​ង្គ​កាយ​របស់​អ្នក​ឲ្យ​បាន​ល្អ​។
 
២. ជ្រើសរើស​កាបូន​អ៊ី​ដ្រា​ត​ដែល​ល្អ​ដើម្បី​ជួយ​ដល់​អារម្មណ៍​របស់​អ្នក​។ កាបូន​អ៊ី​ដ្រា​ត​ដែល​មិនល្អ​ដែល​មាន​ដូច​ជា​ស្ករ​និង​ខ្លាញ់ អាច​ធ្វើ​ឲ្យ​បញ្ហា​ស្ត្រេ​ស​របស់​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​។ អង្ករសម្រូប​និង​នំ​ប៉័ង​អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​និង​កាត់​បន្ថយ​ស្ត្រេ​ស​។
 
៣. វីតាមីន​និង​សារធាតុ​ខនិជ​ដូច​ជា​ប៉ូ​តា​ស្យូ​ម​ដែក​ស័ង្កសី និង​ទង់ដែង​សុទ្ធតែ​អាច​ជួយ​បង្ការ​ជំងឺលើសឈាម​, ជួយ​បញ្ជូន​អុកស៊ីហ្សែន​ទៅ​កាន់​ឈាម​និង​ជួយ​ព​ន្លឿ​ន​នៃ​ការ​បំ​លែង​ថាមពល​នៃ​ប្រូតេអ៊ីន​។ អ្នក​អា​ចរក​វីតាមីន​និង​សារធាតុ​ខនិជ​ទាំងនេះ​បាន​មក​ពី​អាហារ​ដូច​ជា​សាច់​មាន់ ថ្លើម​oyster ចេក​និង​ពពួក​សណ្តែក​។
 
៤. ចាប់​យក​បន្លែស្រស់​និង​ទឹក​បន្លែ​មក​ធ្វើ​ជារ​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដើម្បី​កាត់​បន្ថយ​កម្រិត​ភាព​ស្ត្រេ​ស​។ បន្លែ​ដែល​មាន​ពណ៌​ស្រស់ ដូច​ជា​ស្ពៃ​broccoli, ការ៉ុត​, និង​ម្ទេស​ប្លោក​គឺ​សុទ្ធតែ​ជា​ជម្រើស​ល្អ​បំផុត​។
 
៥. ផ្លែ​ឈើ​ស្រស់​នឹង​ផ្តល់​វីតាមីន​C និង​ជាតិ​ស្ករ​ធម្មជាតិ​ដល់​អ្នក​បាន​គ្រប់គ្រាន់​។ ជម្រើស​ដែល​ល្អ​មាន​ដូច​ជា​ត្រសក់ស្រូវ​cantaloupe, ផ្លែ​ស្ត្រ​ប៊ឺ​រី​និង​ផ្លែ​ប្ល៊ូ​ប៊ឺ​រី​។
 
៦. ចូរ​ពិសារ​ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​និង​ពិសារ​អាហារ​ណា​ដែល​សម្បូរ​កាល់ស្យូម​ដូច​ជា​ឈី​ស​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​និង​ទឹកដោះគោ​ជូរ​។
 
៧. ចូរ​ពិសារ​ទឹក​ឲ្យ​បាន​ច្រើន​។ ទឹក​គឺជា​គ្រឿង​ដ៏​សំខាន់​ក្នុង​របប​អាហារ​គ្រប់​បែប​យ៉ាង​ទាំងអស់ ព្រោះ​វា​ជួយ​ឲ្យ​រា​ង្គ​កាយ​លាង​សម្អាត​ជាតិពុល​និង​រក្សា​កោសិកា​ឲ្យ​មាន​សំណើម​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com