ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ភេសជ្ជៈ​អាច​បង្កើន​គ្រោះថ្នា.ក់​ជំងឺ​ផ្លូវដង្ហើម
18, May 2023 , 6:59 am        
រូបភាព
ការសិក្សា​ថ្មី​មួយ​ណែនាំ​ថា ការ​ទទួលទាន​ភេសជ្ជៈ​ច្រើន​អាច​បង្កើន​គ្រោះថ្នាក់​នៃ​ជំងឺហឺត​និង​/​ឬ​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​។​

 
​មនុស្ស​ប្រហែល​ជា ១៧.០០០​នាក់ ដែល​មាន​អាយុ​យ៉ាងតិច ១៦​ឆ្នាំ នៅ​ភាគខាងត្បូង​នៃ​ប្រទេស​អូស្ត្រាលី​ត្រូវបាន​សួរ​ពី​ការបរិភោគ​ភេសជ្ជៈ​របស់​ពួកគេ ដូចជា ទឹកក្រូច​កំប៉ុង ទឹក​សុទ្ធ​មាន​រសជាតិ ទឹក​ក្រូចឆ្មារ​ដែល​មាន​ជាតិ​ស្ករ និង​ភេសជ្ជៈ​កីឡា​។​
 
​ច្រើនជាង ១០​ភាគរយ​នៃ​អ្នកចូលរួម​បាន​និយាយថា ពួកគេ​បរិភោគ​ភេសជ្ជៈ​ច្រើន​ជាង​កន្លះ​លីត្រ​ក្នុង​មួយថ្ងៃ​។​
 
ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ១៣,៣​ភាគរយ​នៃ​អ្នកចូលរួម​មាន​ដែល​ជំងឺ​ហឺត និង ១៥,៦​ភាគរយ ដែល​មាន​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ បរិភោគ​ច្រើន​ភេសជ្ជៈ​ច្រើន​ជាង​កន្លះ​លីត្រ​ក្នុង​មួយថ្ងៃ​។​
 
អ្នក​ដែល​បរិភោគ​ក្នុង​កម្រិត​ដែល​រៀបរាប់​ខាងលើ​មាន​កម្រិត ១,២​ដង​ដែល​នឹង​មាន​ជំងឺហឺត និង ១,៧​ដង នឹង​មាន​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ច្រើន​ជាង​អ្នក​ដែល​មិន​បរិភោគ​ភេសជ្ជៈ​។​
 
​វេជ្ជបណ្ឌិត ហ្ស៊ូមី​ន ស៊ី (Zumin Shi) នៃ​មហាវិទ្យាល័យ Adelaide និយាយថា «​ការសិក្សា​របស់​យើង​បញ្ជាក់​ពី​សារសំខាន់​នៃ​អាហារ​និង​ទឹក​ដែល​ល្អ​ចំពោះ​សុខភាព ក្នុង​ការបង្ការ​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺហឺត​និង​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​នេះ​» ។​
 
​ ​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា គ្រោះថ្នាក់​នេះ​គឺ​ទាក់ទង​ទៅ​នឹង​ចំនួន​នៃ​ការ​ទទួលទាន មានន័យ​ថា ទទួលទាន​ភេសជ្ជៈ​កាន់តែច្រើន គ្រោះថ្នាក់​នៃ​ជំងឺហឺត​ឬ​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​កាន់តែ​ធំ​។​ ​ ​ប៉ុន្តែ​ការសិក្សា​នេះ​ត្រឹមតែ​បង្ហាញ​ពី​ទំនាក់ទំនង​ប៉ុណ្ណោះ មិន​បាន​បញ្ជាក់​ពី​ទំនាក់ទំនង​នៃ​មូលហេតុ​និង​ផលប៉ះពាល់​នោះទេ​។​
 
​ ​ការជក់បារី​បង្កើន​គ្រោះថ្នាក់​កាន់តែ​ធំ ជាពិសេស​ចំពោះ​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​។ អ្នក​ដែល​ជក់​បារី​និង​ទទួលទាន​ភេសជ្ជៈ​ច្រើន​ជាង​កន្លះ​លីត្រ​ក្នុង​មួយ​ថ្ងៃ​មាន​អត្រា​ដល់​ទៅ ៦,៦​ដង​នៃ​គ្រោះថ្នាក់​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​ច្រើន​ជាង​អ្នក​ដែល​មិន​ជក់​បារី​និង​មិន​ទទួល​ទាន​ភេសជ្ជៈ​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com