ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រសិទ្ធិភាពដ៏អស្ចារ្យនៃការផឹកទឹកក្នុងពេលព្រឹកព្រលឹម 
×![]()
ការផឹកទឹក គឺមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនយ៉ាង ។ ប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺរបស់វា គឺពិតជាមានភាពអស្ចារ្យតាមដែលវាអាចជួយព្យាបាលនូវរោគ និងជំងឺជាច្រើនបាន ។ ប្រសិនបើអ្នកមិនមែនជាមនុស្សដែលចូលចិត្តផឹកទឹកនោះ អ្នកគួរតែធ្វើការពិចារណាវាឡើងវិញ។
គុណសម្បត្តិនៃការផឹកទឹក
នៅពេលដែលអ្នកបានផឹកទឹក នៅក្នុងពេលព្រឹកព្រលឹម ឬពេលដែលអ្នកមិនទាន់ទទួលទានអាហារវាអាចជួយលាងក្រពះ ពោះវៀនអ្នកអោយបានស្អាតល្អ និងជួយធ្វើអោយវាងាយស្រួលក្នុងការបឺតស្រូបយកសារធាតុចិញ្ចឹមបានយ៉ាងល្អ។
វាជួយក្នុងការបង្កើន នូវផលិតផលនៃកោសិកាឈាម និងកោសិកាសាច់ដុំថ្មី ។
ជួយរក្សាលំនឹងនៃប្រព័ន្ធទឹករបស់អ្នក ។ ក្រពេញទាំងនេះនឹងជួយធ្វើអោយសកម្មភាពរៀងរាល់ថ្ងៃរបស់អ្នកដំណើរការទៅបានល្អ, រក្សាតុល្យភាពនៃជាតិទឹកនៅក្នុងរាងកាយ និង ប្រឆាំងនឹងការចម្លងរោគបានយ៉ាងល្អផងដែរ។
វិធីក្នុងការបង្កើនប្រសិទ្ធិភាព នៃការផឹកទឹកចំពោះសុខភាពរបស់អ្នក
អ្នកជំនាញបានធ្វើការណែនាំថា អ្នកគួរតែធ្វើតាមនូវចំណុចទាំងអស់ខាងក្រោមនេះ ប្រសិនបើអ្នកចង់ទទួលបាននូវប្រសិទ្ធិភាពដ៏ពេញលេញរបស់វា ៖
- ផឹកទឹកអោយបាន១លីត្រកន្លះ ភ្លាមៗបន្ទាប់ពីអ្នកបានក្រោកពីដំណេកនៅក្នុងពេលព្រឹក
- កុំផឹក ឬញាំអ្វីផ្សេងទៀតក្នុងរយៈពេល១ម៉ោងមុន និងក្រោយពេលអ្នកបានផឹកទឹក
- កុំផឹកភេសជ្ជៈដែលមានជាតិស្រវឹង នៅក្នុងពេលយប់មុនពេល អ្នកត្រូវផឹកទឹកនៅក្នុងពេលព្រឹក
ដូចដែលបានរៀបរាប់មកពីខាងលើនេះ អ្នកគួរធ្វើការផឹកទឹកអោយបានច្រើនជារៀងរាល់ថ្ងៃ និងជាប្រចាំមុនពេលអ្នកត្រូវបរិភោគអ្វីមួយនោះ ។ សូមកុំធ្វើអោយរាងកាយ អ្នកបាត់បង់ជាតិទឹកអោយសោះ និងព្យាយាមធ្វើការផឹកទឹកអោយបានច្រើនចាប់ពីពេលនេះតទៅ ៕
© រក្សាសិទ្ធិដោយ thmeythmey.com