ជាតិ
ព័ត៍មានសុខភាព
សុខភាព
ក្រសួងសម្រេចបិទមណ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្យ ក្រោយធ្វើឱ្យអ្នកជំងឺម្នាក់ស្លាប់ 
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល
×![]()
ក្រសួងសុខាភិបាល សម្រេចបិទ មជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្យ ដែលមានទីតាំងផ្ទះលេខS១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ការសម្រេចបិទនេះ គឺធ្វើឡើងបន្ទាប់ពី មានស្ត្រីជាអ្នកជំងឺម្នាក់បានស្លាប់ ក្រោយកែសម្ផស្ស។
សេចក្តីសម្រេចរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នាថ្ងៃទី២៤ឧសភា បានបញ្ជាក់ថា ការបិទ និងដកហូតសេចក្តីសម្រេចឱ្យមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្យ គឺដោយសារមជ្ឈមណ្ឌលកែសម្ផស្សនេះ ខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដែលបណ្តាលឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់ជីវិត៕
© រក្សាសិទ្ធិដោយ thmeythmey.com