ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ុន វិសិទ្ធគុន ជាបេក្ខជននាយករដ្ឋមន្ត្រី នៃបក្សកម្លាំងប្រជាធិបតេយ្យ
31, May 2023 , 7:59 pm        
រូបភាព
លោក អ៊ុន វិសិទ្ធគុន ប្រធានបក្សកម្លាំងប្រជាធិបតេយ្យ(ពាក់អាវស)។ រូបពី ហ្វេសប៊ុករបស់គណបក្សកម្លាំងប្រជាធិបតេយ្យ
លោក អ៊ុន វិសិទ្ធគុន ប្រធានបក្សកម្លាំងប្រជាធិបតេយ្យ(ពាក់អាវស)។ រូបពី ហ្វេសប៊ុករបស់គណបក្សកម្លាំងប្រជាធិបតេយ្យ
ភ្នំពេញ៖ លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ ត្រូវបានសមាជិកបក្សផ្ដល់សេចក្ដីទុកចិត្ត ឱ្យឈរជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

 
គណបក្សកម្លាំងប្រជាធិបតេយ្យ មានមណ្ឌលឈរឈ្មោះចំនួន១២ខេត្ត-រាជធានី ហើយបានដាក់បេក្ខជនឈរឈ្មោះសរុប១៣៨នាក់ ក្នុងនោះមានស្រី៧៥រូប។ ចំពោះ បេក្ខជននាយករដ្ឋមន្ត្រី នៃបក្សកម្លាំងប្រជាធិបតេយ្យ ឈរលេខរៀងទីមួយ នៅមណ្ឌលខេត្តកណ្ដាល។ 
 
ចំពោះនយោបាយ លោក វិសិទ្ធគុន បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទថា លោកហាក់មានភាពក្មេងខ្ចីនៅឡើយ ដោយសារទើបប្រឡូកនយោបាយនៅចុងឆ្នាំ២០១៩ ដែលពេលនោះ លោកជាអ្នកផ្ដួចផ្ដើមបង្កើតបក្សកម្លាំងប្រជាធិបតេយ្យ។ ចំណែក កម្រិតអប់រំ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ក្រោយមក លោកបន្តការសិក្សាផ្នែកកសិកម្មនៅប្រទេសថៃ ហើយបន្តការងារនៅទីនោះ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com