ជាតិ
ក្រុមហ៊ុនចំនួនពីរ បោះទុនជាង២១លានដុល្លារ បង្កើតរោងចក្រគ្រឿងសង្ហារិម និងអគ្គិសនីនៅស្វាយរៀង
02, Jun 2023 , 8:59 am        
រូបភាព
ដោយ៖ គិត បុប្ផា

ភ្នំពេញ៖  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម និងរោងចក្រផលិតឧបករណ៍អគ្គិសនី នាខែឧសភា លើទឹកដីខេត្តស្វាយរៀង។ ក្រុមហ៊ុនទាំងពីរនេះ បានបោះទុនវិនិយោគចំនួន ២១, ២ លាន​ដុល្លារ ដែលអាចផ្ដល់ការងារចំនួន ១៨៣៣ កន្លែង។



ក្រុមហ៊ុន LE HOO (CAMBODIA) FURNITURE COMPANY LIMITED ” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទ មានទុនវិនិយោគប្រមាណ ១៣,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៩២ កន្លែង។ ក្រុមហ៊ុននេះ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង។ 
 
ក្រុមហ៊ុន “XINKAIDA LIGHTING CO., LTD” គម្រោងបង្កើតរោងចក្រផលិតឧបករណ៍អគ្គិសនីគ្រប់ប្រភេទ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង។ ក្រុមហ៊ុននេះ បានចំណាយទុនវិនិយោគប្រមាណ ៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១ ២៤១កន្លែង៕
 

Tag:
 CDC
  អនុម័តរោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com