ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​២​ប្រភេទ​ដែល​អាច​ធ្វើឱ្យ​ស្បូន​មាន​សុខភាព​ល្អ​
02, Jun 2023 , 6:59 am        
រូបភាព
ស្បូន​និយាយ​ចំពោះ​មនុស្ស​ស្រី​គឺ​សំខាន់​ណាស់ វា​អាច​ធ្វើ​ឱ្យ​នារី​មាន​ផ្ទៃពោះ និង​សម្រាលកូន​បាន ហើយ​បើ​វា​មាន​សុខភាព​ល្អ នោះ​អ្នក​នឹង​មាន​ស្បែក​ស្អាត មិន​មាន​លក្ខណៈ​ស្ងួត និង​លឿង​ឡើយ ដូចនេះ​អ្នក​ត្រូវ​តែ​ថែរក្សា​វា​ឱ្យ​បាន​ល្អ​។

 
ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​សម្ល​ពីរ​យ៉ាង​ដែល​អាច​ធ្វើ​ឱ្យ​ស្បូន​អ្នកមាន​សុខភាព​ល្អ​។ តើ​មាន​អ្វី​ខ្លះទៅ?
 
សម្ល​សណ្តែកក្រហម
គ្រឿងផ្សំ ៖ សណ្តែកក្រហម​ចំនួន​១០០​ក្រាម ទឹក​ចំនួន​៨០០​មី​លី​លី​ត្រ ស្ករស​បរិមាណ​ល្មម​។
វិធី​ចម្អិន ៖ ដំបូង​អ្នក​ត្រូវ​តែ​រៀបចំ​សណ្តែកក្រហម​ចំនួន​១០០​ក្រាម រួច​លាង​វា​ឱ្យ​ស្អាត រួច​ដាក់​វា​ដាំ​ជាមួយ​ទឹក​ចំនួន​៨០០​មី​លី​លី​ត្រ ដល់​វា​ឆ្អិន អ្នក​អាច​ដាក់​ស្ករ​ចូល​ជា​ការ​ស្រេច នោះ​អ្នក​អាច​ចាក់​ដាក់​ចាន​ដើម្បី​ទទួលទាន​បាន​ហើយ​។
 
ទឹកតែ​ស្ករ​ខ្មៅ
គ្រឿងផ្សំ ៖ ខ្ញី​ចំនួន​១០​ក្រាម ពុ​ទ្ធ្រា​ក្រហម​ចំនួន​៥​គ្រាប់ ស្ករ​ខ្មៅ​ចំនួន​៨​ក្រាម ទឹក​ចំនួន​៣៥០​មី​លី​លី​ត្រ​។
វិធី​ចម្អិន ៖ ដំបូង​អ្នក​ត្រូវ​លាង​ខ្ញី​ឱ្យ​ស្អាត រួច​ចិត​វា​ជា​បន្ទះ​ស្តើង​ៗ ហើយ​ពុ​ទ្ធ្រា​ក្រហម​លាង​ទឹក​ដូច​គ្នា បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​ដាំទឹក​ឱ្យ​ពុះ ទើប​ដាក់​ខ្ញី និង​ពុ​ទ្ធ្រា​ក្រហម​ចូល ក្រោយ​ពេល​ដែល​ដាក់​រួច អ្នក​ត្រូវ​បន្ថយ​ភ្លើង​តូច​ដាំ​ចំនួន​២០​នាទី ចុង​ក្រោយ​ដាក់​ស្ករ​ខ្មៅ​ចូល​ជា​ការ​ស្រេច អ្នក​អាច​យក​តែ​នេះ​មក​ទទួលទាន​បាន នោះ​អ្នក​នឹង​មាន​ស្បូន​ដែល​ល្អជា​មិន​ខាន​ឡើយ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com