កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប៉ារ៉ាហ្គេម៖ ហង្ស សុភ័ក្ត្រ រំភើបចិត្តបានប្រកួតលើទឹកដីខ្លួន និងប្តេជ្ញាដណ្តើមមេដាយឱ្យបាន
02, Jun 2023 , 10:12 am        
រូបភាព
កីឡាករប៉ារ៉ាលើកទម្ងន់កម្ពុជា ហង្ស សុភ័ក្រ្ត លើក១៣០គីឡូក្រាម
កីឡាករប៉ារ៉ាលើកទម្ងន់កម្ពុជា ហង្ស សុភ័ក្រ្ត លើក១៣០គីឡូក្រាម
ដោយ:
កីឡាករប៉ារ៉ាលើកទម្ងន់កម្ពុជា ហង្ស សុភ័ក្ត្រ រំភើបរកពាក្យអ្វីប្រៀបមិនបាន ព្រោះបានបង្ហាញខ្លួនប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅលើទឹកដីកំណើត។



ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី១ ខែមិថុនា មុនការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ដល់ទី៩ ខែមិថុនា សុភ័ក្ត្របានបង្ហាញការប្តេជ្ញាចិត្ត តាមរយៈការប្រឹងប្រែងហ្វឹកហាត់ ដើម្បីយកមេដាយជូនជាតិកម្ពុជា។


កីឡាករប៉ារ៉ាលើកទម្ងន់កម្ពុជា ហង្ស សុភ័ក្ត្រ ពេលកំពុងហ្វឹកហាត់
 
បន្ទាប់ពីខកខានក្នុងការប្រជែងមេដាយជូនជាតិកាលពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី កន្លងទៅ កីឡាករប៉ារ៉ាលើកទម្ងន់កម្ពុជា ហង្ស សុភ័ក្រ្ត បានកែកុននូវចំនុចខ្វះខាតមួយចំនួនមកចាក់បំពេញបន្ថែមសម្រាប់ការត្រៀមប្រជែងមេដាយក្នុងការប្រកួតនាទឹកដីកំណើតរបស់ខ្លួន។
 
លោក ហង្ស សុភ័ក្ត្រ និយាយថា៖«សម្រាប់ខ្ញុំផ្ទាល់ខ្ញុំអាចដណ្តើមបានមេដាយមួយក្នុងចំណោមមេដាយទាំងបី។ ពីព្រោះបទពិសោធកាលទៅប្រកួតនៅឥណ្ឌូណេស៊ី គឺជាលើកទីមួយទេដែលខ្ញុំធ្វើបានត្រឹម១៣៣គីឡូក្រាម ដោយសារកាលនោះនៅខ្វះបច្ចេកទេស ក្រោយមកវិញយើងបន្ថែមបច្ចេកទេស និងការហ្វឹកហាត់ខ្លាំងទៀត»។ លោក សុភ័ក្ត្រ បន្ថែមថាកាហ្វឹកហាត់គឺផ្តោតសំខាន់ទៅតាមកាលវិភាគ។
 
គួបញ្ជាក់ថា កីឡាករប៉ារ៉ាលើកទម្ងន់កម្ពុជា ហង្ស សុភ័ក្រ្ត នឹងប្រកួតលើវិញ្ញាសា ប្រភេទទម្ងន់៨៨គីឡូក្រាម។ ប្រភេទកីឡាលើកទម្ងន់ មានការប្រកួត៣ជុំ និងបូកពិន្ទុ គិតឈ្នះមេដាយយកតែម្តង៕
 

Tag:
 កីឡាលើកទម្ងន់
 ហង្ស សុភ័ក្រ្ត
 អាស៊ានប៉ារ៉ាហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com