ជាតិ
សង្គមជាតិ
កម្ពុជា ជួយ៣សែនដុល្លារដល់មីយ៉ាន់ម៉ា ដែលជួបគ្រោះដោយសារព្យុះ ពិធីប្រគល់ជំនួយរបស់កម្ពុជា ទៅមីយ៉ាន់ម៉ា (រូបពីក្រសួងការបរទេសកម្ពុជា)
× រដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយ៣សែនដុល្លារ ដល់មីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ានដូចគ្នា ដើម្បីយកទៅដោះស្រាយលើការប៉ះពាល់ពីគ្រោះមហន្តរាយដោយសារព្យុះស៊ីក្លូនម៉ូឆា ដែលទើបកើតនាពេលថ្មីៗនេះ។ ពិធីប្រគល់ជំនួយនេះ ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោក U Thit Linn Onh ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានអំពីការផ្តល់ជំនួយនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ព្យុះស៊ីក្លូនម៉ូឆា បានបង្កឲ្យបាត់បង់ជីវិតមនុស្សរាប់រយនាក់នៅមីយ៉ាន់ម៉ា រួមទាំងការខូចខាតទ្រព្យសម្បត្តិផងដែរ។
ក្រសួងការបរទេសកម្ពុជា សរសេរដូច្នេះថា៖«កាយវិការសប្បុរសធម៌ខាងលើ ឆ្លុះបញ្ចាំងពីគុណតម្លៃនៃមនុស្សជាតិ ព្រមទាំងចំណងមិត្តភាព និងសាមគ្គីភាពរបស់កម្ពុជា ជាមួយមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក […]»៕
Tag:
កម្ពុជា-មីយ៉ាន់ម៉ា
គ្រោះធម្មជាតិ
ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com