ជាតិ
អត្ថបទពាណិជ្ជកម្ម
ហេង វាសនា៖ ខ្ញុំប្រើសំឡេងខ្ញុំ ផ្សព្វផ្សាយប្រទេសខ្ញុំ!
02, Jun 2023 , 3:19 pm        
រូបភាព
លោក ហេង វាសនា​ ដែលជាអ្នកបង្កើតមាតិកាកម្សាន្ដលើបណ្តាញសង្គម និងជាបងប្រុសរបស់លោក ហេង វិសាល បានលើកឡើងថា ក្នុងនាមលោកជាយុវជនកម្ពុជាម្នាក់កាតព្វកិច្ចសំខាន់ដែលលោកត្រូវធ្វើ គឺប្រើប្រាស់សំឡេងរបស់លោក ដើម្បីផ្សព្វផ្សាយប្រទេសកម្ពុជា ដែលជាទឹកដីកំណើតរបស់ខ្លួន។ សំឡេង ដែលលោកមានគឺសំដៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក ដែលមានដូចជា ហ្វេសប៊ុក, Instagarm, TikTok និងយូធូប ដោយមានអ្នកគាំទ្ររាប់សែននាក់បណ្តាញនីមួយៗ។

ជាក់ស្តែងថ្មីៗនេះ ក៏ឃើញមានមាតិកាជាច្រើនដែលលោកផលិតទាក់ទងនឹង ល្ខោនខោល របាំព្រះរាជទ្រព្យ ក្បាច់គុនល្បុក្កតោ ព្រឹត្តិការណ៍បំបែកកំណត់ត្រាពិភពលោកការ​បត់​បេះ​ដូង​ច្រើនជាងគេបំផុតលើពិភពលោក ក៏ដូចជាព្រឹត្តិការណ៍ SEA GAMES ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ ហើយលោកក៏ជាអ្នកបង្កើតមាតិកាណែនាំពីកន្លែងទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ក៏ដូចជាអាហារខ្មែរផងដែរ។ យុទ្ធនាការរបស់លោក គឺបន្តផ្សព្វផ្សាយ និងលើកទឹកចិត្តក្រុមអ្នកបង្កើតមាតិការបស់ខ្លួនគឺ VEESA THE CREATOR ក៏ដូចជាអ្នកបង្កើតមាតិកាក្នុងប្រទេសកម្ពុជា ឱ្យប្រើប្រាស់សំឡេងខ្លួនដើម្បីផ្សព្វផ្សាយប្រទេសកម្ពុជាដ៏អស្ចារ្យទៅកាន់ពិភពលោក៕
 

 





 
(អត្ថបទពាណិជ្ជកម្ម)


 

© រក្សាសិទ្ធិដោយ thmeythmey.com