សេដ្ឋកិច្ច
អន្តរជាតិ
ថៃដាក់គោលដៅបង្កើនការនាំចេញចេកទៅជប៉ុន 
រូបភាពពី fresh fruit_ portal ។
×![]()
នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ (DITP) កំពុងជំរុញការនាំចេញចេកថៃទៅកាន់ជប៉ុន ដើម្បីបំពេញតម្រូវការកើនឡើង។ បើតាមទិន្នន័យពី DITP បច្ចុប្បន្នចេកថៃនាំចេញទៅជប៉ុនមានត្រឹមតែ ២៨៩០តោនក្នុងមួយឆ្នាំ។
លោក Phusit Ratanakul Sereroengrit អគ្គនាយក DITP បានអះអាងកាលពីពេលថ្មីៗនេះថា ចេកថៃកំពុងមានប្រជាប្រិយភាពនៅជប៉ុន ខណៈដែលចេកជប៉ុនទទួលបានទិន្នផលទាបដោយសារបញ្ហាអាកាសធាតុ។
ជប៉ុនមានតម្រូវការនាំចូលចេកជាង១លានតោនក្នុងមួយឆ្នាំ។ ចំណែកថៃបាននាំចេញចេកទៅជប៉ុនត្រឹមតែ២៨៩០តោនតែប៉ុណ្ណោះក្នុងមួយឆ្នាំ បើទោះបីជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ថៃ (JTEPA) បានលើកលែងពន្ធសម្រាប់ចេកថៃចំនួន៨០០០តោនក៏ដោយ។
លោក Chanthapat Panjamanond នាយកមជ្ឈមណ្ឌលពាណិជ្ជកម្មថៃនៅទីក្រុងតូក្យូបានអះអាងថា ថៃកំពុងប្រឈមនឹងបញ្ហាក្នុងការនាំចេញចេកទៅកាន់ប្រទេសជប៉ុន ខណៈដែលហ្វីលីពីនកាន់កាប់ចំណែកទីផ្សារចេក ៧៦ភាគរយនៅទីនោះ។
បើតាមការបញ្ជាក់របស់លោក Chanthapat នេះគឺជាឱកាសសម្រាប់ថៃក្នុងការវាយលុកទីផ្សារចេកនៅជប៉ុនដោយសារហ្វីលីពីនបានដំឡើងថ្លៃចេក Cavendish ដោយសារថ្លៃដើមកើនឡើង និងការការប្រែប្រួលអាកាសធាតុ។ ជាងនេះទៅទៀត មជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងតូក្យូថៃកំពុងចរចាជាមួយអ្នកនាំចូលជប៉ុននិងអ្នកនាំចេញថៃដើម្បីជំរុញការលក់ផងដែរ៕
Tag:
ថៃ
ជប៉ុន
ចេក
ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com