សង្គមអន្តរជាតិ​
អន្តរជាតិ
ការសិក្សា ៖​ កុមារនៅវៀតណាម និងហ្វីលីពីនប្រឈមហានិភ័យខ្ពស់ពីការប្រែប្រួលអាកាសធាតុ
03, Jun 2023 , 9:20 am        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
របាយការណ៍របស់អង្គការយូនីសេហ្វបានរកឃើញថា កុមារនៅវៀតណាម ហ្វីលីពីន និងប្រទេសអាស៊ីផ្សេងទៀតប្រឈមនឹងហានិភ័យកើនឡើងពីគ្រោះមហន្តរាយធម្មជាតិដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ បើតាមយូនីសេហ្វ ប្រទេសទាំងនេះត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឱ្យបានច្រើនដើម្បីកាត់បន្ថយផលប៉ះពាល់។
 
យោងតាមរបាយការណ៍ Over the Tipping Point ដែលបានបោះពុម្ពកាលពីខែឧសភា កុមារចំនួន២០៤លាននាក់ដែលក្នុងនោះមាន ៤១ភាគរយនៃកុមារនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកគិតចាប់ពី ម៉ុងហ្គោលី និងចិន រហូតដល់មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌូណេស៊ី និងប្រទេសប៉ាស៊ីហ្វិកផ្សេងទៀត ដែលមានបញ្ញាប្រឈមនិងភាពតានតឹងដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ។ 
 
ការប្រែប្រួលអាកាសធាតុដែលប៉ះពាល់ជារួមមានដូចជា រលកកំដៅក្ដៅខ្លាំង ទឹកជំនន់តាមឆ្នេរសមុទ្រ គ្រោះរាំងស្ងួត ព្យុះស៊ីក្លូនត្រូពិច...។ បន្ថែមពីលើការកើនឡើងនៃភាពញឹកញាប់ គ្រោះមហន្តរាយធម្មជាតិកំពុងធ្វើអន្តរកម្មជាមួយការរញ្ជួយដីដែលមិនមែនជាអាកាសធាតុ ដូចជាជំងឺរាតត្បាតនៃមេរោគឆ្លង និងការកើនឡើងតម្លៃនៃការរស់នៅ ដើម្បីបង្កើតផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅទូទាំងតំបន់។  
 
បើតាមរបាយការណ៍ខាងលើ កុមារវៀតណាមចំនួន៥៧ភាគរយប្រឈមមុខចំនួន៥ ឬច្រើនជាងនេះនៃហានិភ័យបង្កពីការប្រែប្រួលអាកាសធាតុ។ តួយ៉ាងទឹកជំនន់ឆ្នាំ ២០២២ នៅភាគកណ្តាលវៀតណាមបានប៉ះពាល់ដល់កុមារប្រហែល១៦០ពាន់នាក់។ របាយការណ៍នេះបានគូសបញ្ជាក់ពីរបៀបដែលគ្រោះមហន្តរាយនេះនាំឱ្យមានការកើនឡើងហានិភ័យនៃជំងឺទឹកសម្រាប់កុមារដោយសារតែការបំផ្លាញសម្ភារៈបរិក្ខារទឹក និងអនាម័យ។
 
ចំណែកហ្វីលីពីនក៏មានអត្រាខ្ពស់ផងដែរគឺ ៣៨ភាគរយ។ ក្នុងឆ្នាំ ២០២២ ប្រទេសនេះត្រូវបានវាយប្រហារដោយព្យុះទីហ្វុងកូនី ដែលជាព្យុះស៊ីក្លូនត្រូពិចខ្លាំងបំផុតមួយដោយបានបំផ្លាញផ្ទះសម្បែង សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
 
សម្រាប់មីយ៉ាន់ម៉ាមានត្រឹមតែ​ ១២ភាគរយនៃកុមារដែលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។  របាយការណ៍បានកត់សម្គាល់ថាមានការកើនឡើងសីតុណ្ហភាព និងលំនាំទឹកភ្លៀងខុសប្រក្រតីបានធ្វើឱ្យផលិតភាពកសិកម្មធ្លាក់ចុះ និងអសន្តិសុខស្បៀង ហើយគ្រួសារជាច្រើនមិនអាចមានលទ្ធភាពចំណាយលើការអប់រំកូនរបស់ពួកគេដោយសារតែផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើជីវភាពរស់នៅរបស់ពួកគេ។
 
របាយការណ៍បានចង្អុលបង្ហាញថា ការកើនឡើងសីតុណ្ហភាពបង្កើនអត្រាកើតជំងឺដែលឆ្លងតាមរយៈការប្រែប្រួលអាកាសធាតុ និងទឹក ខណៈពេលដែលការបំពុលខ្យល់នាំឱ្យមានគ្រោះថ្នាក់ដល់ផ្លូវដង្ហើម និងសុខភាពដែលប៉ះពាល់កុមារខ្លាំងបំផុត។ 
របាយការណ៍នេះក៏បាននិយាយផងដែរថា កុមារនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បច្ចុប្បន្នកំពុងជួបប្រទះការកើនឡើងចំនួនប្រាំមួយដងនៃចំនួនគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុបើប្រៀបធៀបទៅនឹងជីដូនជីតារបស់ពួកគេ។ ក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ តំបន់នេះបានទទួលរងនូវទឹកជំនន់កើនឡើង ១១ដង និងការបាក់ដីកើនឡើង ៥ដង។
 
ការរកឃើញនេះបង្ហាញឱ្យឃើញពីតម្រូវការបន្ទាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ជាឧទាហរណ៍ ឥណ្ឌូណេស៊ីមានប្រព័ន្ធផ្គត់ផ្គង់ទឹកដែលត្រូវបានបូមដោយប្រើថាមពលពន្លឺព្រះអាទិត្យ។ បន្ថែមពីនេះ ការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត និងអាចជួយគាំទ្រដល់កុមារដែលរងផលប៉ះជាដើម៕ 

Tag:
 កុមារ
  វៀតណាម
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com