កីឡាជាតិ
ជាតិ
ក្រុមបាល់បោះរទេះនារីកម្ពុជា ឡើងការពារមេដាយមាស ទល់គូប្រជែងចាស់ថៃ
02, Jun 2023 , 6:25 pm        
រូបភាព
ក្រុមកីឡាការិនីបាល់បោះលើរទេះ វិញ្ញា៣ទល់៣កម្ពុជា ត្រូវឡើងទៅការពារមេដាយមាស ទល់គូប្រជែងចាស់ថៃនៅវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ កម្ពុជា បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ឯថៃឈរលេខ១ នាវគ្គសន្សំពិន្ទុ។ ឡាវ និងហ្វីលីពីន ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ និងទី៤ ត្រូវដណ្តើមយកមេដាយសំរឹទ្ធិ ដែលនឹងធ្វើឡើងនៅនៅសាលរោងដំរី ក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី៣ ខែមិថុនា។


 
ចំណោមការប្រកួត៣លើករបស់ក្រុមនារីកម្ពុជា ឈ្នះ២ និងចាញ់១ ក្នុងនោះឈ្នះហ្វីលីពីន ១៤-០ ឈ្នះឡាវ ១៦-១ និងចាញ់ថៃ ១០-៧ បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២។ ថៃឈ្នះទាំង៣លើក បញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ ស្របពេលឡាវស្ថិតនៅលេខរៀងទី៣ ក្រោយឈ្នះ១ប្រកួត និងហ្វីលីពីនលេខ៤ បរាជ័យទាំង៣លើក។
 
តាមរយៈលទ្ធផលខាងលើ ក្រុមនារីកម្ពុជាដែលជាម្ចាស់ការពារតំណែងមេដាយមាសលើប្រភេទកីឡាបាល់បោះលើរទេះវិញ្ញាសា៣ទល់៣ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី នឹងត្រូវប៉ះគូប្រជែងចាស់ថៃវគ្គផ្តាច់ព្រ័ត្រ។ ឡាវ ត្រូវជូបហ្វីលីពីនដើម្បីដណ្តើមមេដាយសំរឹទ្ធិ នៅថ្ងៃទី៣ ខែមិថុនា នាសាលរោងដំរី ក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ៕
 

Tag:
 បាល់បោះរទេះ
  អាស៊ានប៉ារ៉ាហ្គេមលើកទី១២
© រក្សាសិទ្ធិដោយ thmeythmey.com