កីឡាជាតិ
ជាតិ
លោក ហ៊ុន ម៉ានី៖ លើសពីឈ្នះចាញ់ ប៉ារ៉ាហ្គេម ជាការបង្ហាញពីឆន្ទៈកីឡា របស់ជនមានពិការភាព
03, Jun 2023 , 5:00 pm        
រូបភាព
លោក ហ៊ុន ម៉ានី (ឈុតស) និង ក្រុមបាល់បោះរទេះនារីកម្ពុជា ដែលទទួលបានមេដាយមាស។
លោក ហ៊ុន ម៉ានី (ឈុតស) និង ក្រុមបាល់បោះរទេះនារីកម្ពុជា ដែលទទួលបានមេដាយមាស។
ភ្នំពេញ៖ លើសពីការប្រកួតឈ្នះ និងចាញ់ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានបង្ហាញពីឆន្ទៈ ស្មារតី និងការខិតខំប្រឹងប្រែង របស់កីឡាករ ដែលមានពិការភាព។ លោក ហ៊ុន ម៉ានី និយាយដូច្នេះ បន្ទាប់ពី ក្រុមបាល់បោះរទេះនារីកម្ពុជា ទទួលបានមេដាយមាស ឈ្នះថៃ ១១-៩ លើវិញ្ញាសា ៣ទល់៣នាក់ នាព្រឹកថ្ងៃទី៣ មិថុនា នាពហុកីឡដ្ឋានជាតិមរតកតេជោ ។



ព័ត៌មានពិស្ដារ សូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖ 


ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា CAMAPGOC រូបនេះ លើកឡើងទៀតថា ព្រឹត្តិការណ៍កីឡានេះ ក៏ធ្វើឱ្យប្រជាពលរដ្ឋបានស្វែងយល់ពី ពិការភាព និងការប្រឹងប្រែង របស់កីឡាករ និងកីឡាការិនី។ ជាមួយគ្នានេះ លោកក៏ចង់ឃើញពលរដ្ឋច្រើន មកទស្សនាការប្រកួត នានា ក្នុងព្រឹត្តិការណ៍នេះ ក្នុងន័យគាំទ្រដល់កីឡាមានពិការភាពទាំងឡាយ។ 
 
គួរជម្រាបលោកអ្នកនាងផងដែរថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះគឺចាប់ផ្ដើមពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕ 
 

Tag:
 ThmeyThmey
  អ៊ាស៊ានប៉ារ៉ាហ្គេម
  Paragames
  ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com