ជាតិ
ប្ដេជ្ញាមិនលក់សាច់សត្វព្រៃ! ម្ចាស់ភោជនីយដ្ឋានពីរ សុំឱ្យកន្លែងដទៃឈប់លក់ដែរ 
លោក ខាន់ វ៉ានឆាយ និង លោក លោក ឌុក ដេត ម្ចាស់ហាងពីរក្នុងចំណោម១០ ដែលប្ដេជ្ញាមិនលក់សាច់សត្វព្រៃ។
×![]()
សៀមរាប៖ ហាងសួនមេអំបៅ (butterflies garden restaurant) និងហាងផ្ទះខ្មែរព្រះដាក់ ជាហាងពីរក្នុងចំណោមភោជនីយដ្ឋានចំនួន១០នៅក្រុងសៀមរាប បានប្រកាសមិនលក់ម្ហូបធ្វើពីសត្វព្រៃ ដើម្បីចូលរួមក្នុងយុទ្ធនាការអន្ទាក់សូន្យ និងការការពារធនធានសត្វព្រៃកម្ពុជា។ មិនត្រឹមតែប្ដេជ្ញាមិនលក់ដូរសាច់សត្វព្រៃ ម្ចាស់ហាងទាំង២ខាងលើនេះ ក៏ចង់ឃើញអាជីវករ និងម្ចាស់ហាងឯទៀត ចូលរួមមិនលក់ម្ហូបធ្វើពីសាច់សត្វព្រៃផងដែរ។
តទៅនេះសូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ដូចខាងក្រោម៖
គួរជម្រាបផងដែរថា យុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាដំណាក់កាលទី២ នៅខេត្តសៀមរាប ត្រូវបានរៀបចំ ឡើងនៅថ្ងៃទី២ មិថុនា។ ក្នុងសន្និសីទសារព័ត៌មានមុនយុទ្ធនាការជាផ្លូវការ លោក នេត្រ ភក្រ្តា បានសង្កត់ធ្ងន់ពីមហន្តរាយនៃអន្ទាក់ ដែលលោកហៅថា ជាឃាតករលាក់មុខដែលបានសម្លាប់សត្វព្រៃរៀងរាល់ថ្ងៃដោយស្ងៀមស្ងាត់បំផុត។ ក្នុងឆ្នាំ ២០២១-២០២២ មានអន្ទាក់ប្រមាណជាង ១០ម៉ឺនអន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ ហើយសត្វជាច្រើនត្រូវបានដោះលែង និងខ្លះរងរបួស៕
Tag:
ThmeyThmey
យុទ្ធនាការអន្ទាក់សូន្យ
សៀមរាប
butterflies garden restaurant សួនមេអំបៅ
© រក្សាសិទ្ធិដោយ thmeythmey.com