អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្ថានទូតចិននៅន័រវែស រិះគន់​​អង្គការ​ណាតូដែលចាត់ទុកចិនជាការ​គំរាម​កំហែង
04, Jun 2023 , 10:40 am        
រូបភាព
ទីស្នាក់ការអង្គការណាតូ ក្នុងទីក្រុងព្រុចហ្សែល ប្រទេសបែលហ្ស៊ិក (រូបពី Xinhua)
ទីស្នាក់ការអង្គការណាតូ ក្នុងទីក្រុងព្រុចហ្សែល ប្រទេសបែលហ្ស៊ិក (រូបពី Xinhua)
​​​​តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី៣ ខែមិថុនា អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំន័រវែស បង្ហាញការប្រឆាំងយ៉ាងខ្លាំងចំពោះការលើកឡើងរបស់អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ដែលចាត់ទុកចិនថាជាការ​គំរាម​កំហែង នៅពេលដែលលោកបានបំពេញទស្សនកិច្ចនាពេលថ្មីៗនេះនៅន័រវែស។


ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗរបស់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ទៅន័រ​វែស​ លោក Stoltenberg បានចោទប្រកាន់ចិនថាបានបង្កការគំរាមកំហែងដល់ប្រទេសជិតខាង និងការគាបសង្កត់ប្រទេសដែលមិនគោរពតាមខ្លួន។ នេះបើតាមការលើកឡើងរបស់ស្ថានទូតចិនប្រចាំន័រវែស។ 
 
«ចិនជំរុញឱ្យអង្គការណាតូបញ្ឈប់ការបង្កជម្លោះក្នុងតំបន់ បង្កើតការបែកបាក់ និងភាពចលាចល»។ អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំន័រវែសបានលើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយ។ 
 
លើសពីនេះ អ្នកនាំពាក្យដដែលក៏បានបន្ថែមថា អង្គការណាតូបានអះអាងថាខ្លួនជាអង្គការការពារក្នុងតំបន់ប៉ុន្តែសមាជិកមួយចំនួនរបស់អង្គណាតូបន្តពង្រីកឥទ្ធិពលហួសពីតំបន់ការពារប្រពៃណី និងជាញឹកញាប់បានបង្កើតទំនាក់ទំនងយោធាជិតស្និទ្ធជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនាំឱ្យភាពតានតឹងកើនឡើង។
 
ចិនក៏ជំរុញឱ្យអង្គការណាតូមើលចិនដោយការគិតពិចារណា និងសមហេតុផលចំពោះការអភិវឌ្ឍរបស់ចិននិងកិច្ចសហប្រតិបត្តិការធម្មតារបស់ខ្លួនជាមួយប្រទេសដទៃទៀត ហើយបញ្ឈប់ការបង្កជម្លោះក្នុងតំបន់ និងបង្កើតការបែកបាក់គ្នា​ មុនជំរុញឱ្យអាម៉េរិកចូលរួមជាមួយនឹងប្រទេសដទៃ រក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខរយៈពេលវែងរបស់ពិភពលោក៕

Tag:
 (ចិន
  ណាតូ)
© រក្សាសិទ្ធិដោយ thmeythmey.com