កីឡាជាតិ
ជាតិ
ខ្សែបម្រើ ប៊ិន ចន្ថា​ធា​រី ស្ថិតក្នុង​ចំណោម​កីឡាករ៥រូប​ដែល​ជ្រុះ​​ចេញពី​បញ្ជី
31, Aug 2014 , 5:02 pm        
រូបភាព
ដោយ: រួបរួម
ក្រោយ​ធ្វើការ​ប្រមូលផ្តុំ​ហ្វឹកហាត់​អស់​រយៈពេល​ជាង១សប្តាហ៍ គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​នៃ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា លោក Lee Tae Hoon បានធ្វើការ​ជម្រុះ​កីឡាករ​ចំនួន៥នាក់​ក្នុងចំណោម៣០នាក់​ដែល​លោក​បានជ្រើសរើស។



ខ្សែបម្រើ​ឆ្នើម​ខ្មែរ-បារាំង នៃ​ក្លិប​ភ្នំពេញ​ក្រោ​ន ប៊ិន ចន្ថា​ធា​រី ស្ថិតក្នុង​ចំណោម​កីឡាករ​ដែល​ត្រូវបាន​កាត់ចេញ រីឯ​កីឡាករ​ផ្សេងទៀត​រួមមាន ខ្សែប្រយុទ្ធ​វ័យ​ចំណាស់​នៃ​ក្លិប​ត្រាយ​អាស៊ី នុត ស៊ីនួន ខ្សែការពារ​ក្រសួងការពារជាតិ ខែ​ក ខេមរិន្ទ ខ្សែការពារ ឡាយ រស្មី និង ណុប តុលា នៃ​ក្លិប​ខេត្តស្វាយរៀង។

ក្រុមបាល់ទាត់ ជម្រើសជាតិ​កម្ពុជា កំពុងតែ​ប្រមូលផ្ដុំ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ជម្រុះ​ពានរង្វាន់​ធំ​ប្រចាំ អាស៊ាន​គឺ AFF Suzuki Cup 2014 ដែល​រៀបចំ​នៅ​ទីក្រុង​វៀងចន្ទន៍ ជាមួយ​ប្រទេស ៤ ផ្សេងទៀត​រួមមាន ម្ចាស់ផ្ទះ​ឡាវ, មី​យ៉ាន់​ម៉ា, ទី​ម័​រ​ខាងកើត និង ប្រ៊ុយណេ ក្នុង​ខែ តុលា ខាងមុខ។

ចាប់ពី​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៤ លោកគ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង Lee Tae Hoonបាន​កោះហៅ​កីឡាករ​ដែល​ប្រកប​អាជីព ក្នុងស្រុក​ចំនួន ៣០ នាក់​ទៅ​ហ្វឹកហាត់ និង ប្រមូលផ្ដុំ នៅ​មជ្ឈមណ្ឌល និង សាលា​បាល់ទាត់​ជាតិ​បាទី។

នេះ​ជាការ​ជម្រុះ​បេក្ខភាព៥នាក់​ជា​លើកដំបូង។ តាម​ព័ត៌មាន​ពី​ថ្នាក់ដឹកនាំ​ក្រុម​កម្ពុជា កីឡាករ​ទាំងអស់​នឹង​ត្រូវ​ហ្វឹកហាត់​ទាំង​ក្នុងស្រុក និង ក្រៅ​ស្រុក ហើយ​មាន​ប្រកួត​មិត្តភាព​ទាំង​ថ្នាក់ជាតិ និង អន្តរជាតិ ជាច្រើន​ប្រកួត មុនពេល​ចេញដំណើរ​ទៅ​ប្រទេស​ឡាវ។ កីឡាករ​ទាំងអស់​នឹង​ជម្រុះ​ឱ្យ​សល់​ត្រឹមតែ ២០ នាក់​ចុងក្រោយ ពេល​ប្រកួត​ជម្រុះ AFF Suzuki Cup 2014 ។

បច្ចុប្បន្ន កីឡាករ​ទាំង២៥នាក់​មាន ៧ នាក់​មកពី​ក្លិប​ជើងឯក​លី​ក​កម្ពុជា ៥ សម័យ​ភ្នំពេញ​ក្រោ​ន, ៦ នាក់​មកពី​ក្លិប​បឹងកេត, ៥ មកពី​ក្លិប​ខេត្តស្វាយរៀង, ក្រសួងការពារជាតិ​ចំនួន ៣ នាក់, ត្រាយ​អាស៊ី ២ នាក់, អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ១ នាក់ និង ណាហ្គា​ខ​ប ១ នាក់។

លោក ឆាំង ពិសិដ្ឋ ជា​អ្នកចាត់ការ​ទូទៅ លោក Lee Tae Hoonជា​គ្រូបង្វឹក ខណៈ​គ្រូ​ជំនួយ​មាន៤រូប គឺ​លោក មាស ចាន់ណា (ណាហ្គា​ខ​ប) លោក អ៊ុំ សាវង្ស (មន្ត្រី​សហព័ន្ធ) លោក អ៊ុង កន​យ៉ា​និ​ត (អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ) និង​លោក ប្រាក់ វ៉ាន់​នី (ភ្នំពេញ​ក្រោ​ន-គ្រូ​ចាំទី)។ មន្ត្រី​ពីររូប​ទៀត​មាន​លោក ហៃ ស​ក្ខ​រី (គ្រូពេទ្យ) និង​លោក លឹម វ៉ាន់ឌី (អ្នកបកប្រែ​ភាសា​កូរ៉េ)។


បញ្ជី​ឈ្មោះ​កីឡាករ​ទាំង២៥រូប៖
អ្នកចាំទី៖ ស៊ូ យ៉ា​ទី (ភ្នំពេញ​ក្រោ​ន) អ៊ុំ វិចិត្រ (ក្រសួងការពារជាតិ) សរ សុភា(ស្វាយរៀង)

ខ្សែការពារ៖ កុក បូរី​ស,ហុង ផេង, ង​យ ស្រ៊ី​ន (ភ្នំពេញ​ក្រោ​ន) ទូច បញ្ច​រ៉ុង, រស់ សំអឿន, សុខ សុវណ្ណ (ចម្ការកៅស៊ូ​បឹងកេត) សឿ​យ វិសាល,មូល តារា​វ័​ន្ត (ស្វាយរៀង) ស៊ុន សុវណ្ណ​រិទ្ធី (ណាហ្គា​ខ​ប) សាយ ពិសិដ្ឋ (អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ)

ខ្សែបម្រើ៖ អ៊ុក សុធី,សុះ ស៊ូ​ហា​ណា (ភ្នំពេញ​ក្រោ​ន) ចាន់ វឌ្ឍនាកា,ឈុន សុធា​រ័ត្ន (ចម្ការកៅស៊ូ​បឹងកេត) សួង វិ​រៈ (ភ្នំពេញ​ត្រាយ​អាស៊ី) ឈិន ឈឿន (ក្រសួងការពារជាតិ) ប្រាក់ មុន្នី​ឧ​ត្ត​ម, ហូ​យ ផល្លី​ន (ស្វាយរៀង)

ខ្សែប្រយុទ្ធ៖ គួច សុ​កុម្ភៈ (ភ្នំពេញ​ក្រោ​ន) ឃួន ឡា​បូ​រ៉ាវី (ចម្ការកៅស៊ូ​បឹងកេត) សុខ ចាន់​រស្មី (ភ្នំពេញ​ត្រាយ​អាស៊ី) ភួង សុខ​សា​ណា (ក្រសួងការពារជាតិ)៕



© រក្សាសិទ្ធិដោយ thmeythmey.com